លទ្ធផលនៃការបោះឆ្នោតរដ្ឋសភារបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ

លទ្ធផលនៃការបោះឆ្នោតរដ្ឋសភារបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ - ảnh 1
ការបោះឆ្នោតសន្និសីទកំពូល (រដ្ឋសភា) នីតិកាលទី ១៣ នៃសាធារណៈរដ្ឋប្រជា ធិបតេយ្យប្រជាមានិតកូរ៉េ (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ១១ មិនា ទីភ្នាក់ងារសារព័ត៌មាននៃសាធារណៈរដ្ឋប្រជា ធិបតេយ្យប្រជាមានិតកូរ៉េ  (KCNA) បានដកស្រងសេចក្តីប្រកាសជាផ្លូវការនៃ គណៈកម្មាធិការបោះឆ្នោត បានឲ្យដឹងថា៖ ការបោះឆ្នោតសន្និសីទកំពូល
(រដ្ឋសភា) នីតិកាលទី ១៣ នៃប្រទេសនេះបានបញ្ចប់ដោយលទ្ធផលនៃការបោះ ឆ្នោតនេះជ្រើសរើសបានសមាជិកសមាជិការចំនួន ៦៧៨ រូបនៅក្នុងស្ថាប័ននិតិ
បញ្ញត្តិ។  អ្នកបោះឆ្នោចំនួន ៩៩.៧% បានចូលរួមការបោះឆ្នោតរដ្ឋសភានេះ។ ប្រធានគណៈកម្មធិការអចិន្ត្រៃយ៍សនៃសន្និសីទ ប្រជាជនកំពូល លោក Kim Yong
Nam នាយករដ្ឋមន្ត្រី Park Pong Ju និង សេនាប្រមុខរង លោក Choe Ryong Hae
បានជាប់ឆ្នោត។ មុននោះ នាថ្ងៃទី ១០ មិនា ថ្នាក់ដឹកនាំនៃប្រទេសនេះ លោក
Kim Jong Un បានជាប់ឆ្នោតក្នុងការបោះ ឆ្នោតសន្និសីទប្រជាជនកំពូលនិតិកាល
ទី ១៣ ដោយមានសម្លេងគាំទ្រអតិបរមា របស់អ្នកបោះឆ្នោត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ