លទ្ធផលបោះឆ្នោតបឋមនៅក្រិក៖ គណបក្សកាន់អំណាចកំពុងនាំមុខ

(VOVWORLD) - ប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou បានអនុញ្ញាតឲ្យគណៈបក្សនាំមុខទាំង ៣ ក្នុងការបោះឆ្នោតដែលទើបតែប្រព្រឹត្តទៅនាថ្ងៃទី ២១ ឧសភា គឺគណបក្សប្រជាធិបតេយ្យថ្មី គណៈបក្ស Syriza និងគណៈបក្សPASOK សង្គមនិយមមានរយៈពេល ៣ ថ្ងៃសម្រាប់ភាគីនីមួយៗ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។
លទ្ធផលបោះឆ្នោតបឋមនៅក្រិក៖ គណបក្សកាន់អំណាចកំពុងនាំមុខ - ảnh 1គណបក្សប្រជាធិបតេយ្យថ្មីអាចឈ្នះអាសនៈចំនួន ១៤៥ ក្នុងរដ្ឋសភា ខ្វះអាសនៈចំនួន ៦ ដើម្បីដណ្ដើមបានសម្លេងឆ្នោតភាគច្រើនដាច់ខាត (រូបថត៖ DW)

យោងតាមលទ្ធផលបឋមនៃការបោះឆ្នោតនៅក្រិកកាលពីថ្ងៃទី ២១ ឧសភា បានឲ្យដឹងថាគណបក្សប្រជាធិបតេយ្យថ្មីរបស់នាយករដ្ឋមន្ត្រីក្រិកលោក Kyriakos Mitsotakis ទទួលបានជ័យជំនះ ប៉ុន្តែទំនងជាមិនសម្រេចបានសំឡេងឆ្នោតភាគច្រើនដើម្បីបង្កើតរដ្ឋាភិបាលឡើយ។

ជាក់ស្ដែង ជាមួយនឹងការរាប់សន្លឹកឆ្នោតភាគច្រើន គណបក្សប្រជាធិបតេយ្យថ្មីរបស់លោកនាយករដ្ឋមន្ត្រី Mitsotakis បាននាំមុខជាមួយអត្រា ៤០,៨% យកឈ្នះលើគណៈបក្សឆ្វេងនិយមជ្រុល Syriza (កាន់អំណាចពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩) ដែលបានទទួលសម្លេងគាំទ្រត្រឹមតែ ២០.១% ប៉ុណ្ណោះ។ ក្រសួងមហាផ្ទៃក្រិកព្យាករណ៍ថា គណបក្សប្រជាធិបតេយ្យថ្មីអាចឈ្នះអាសនៈចំនួន ១៤៥ ក្នុងរដ្ឋសភា ខ្វះអាសនៈចំនួន ៦ ដើម្បីដណ្ដើមបានសម្លេងឆ្នោតភាគច្រើនដាច់ខាត។

នាថ្ងៃទី ២២ ឧសភា ប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou បានអនុញ្ញាតឲ្យគណៈបក្សនាំមុខទាំង ៣ ក្នុងការបោះឆ្នោតដែលទើបតែប្រព្រឹត្តទៅនាថ្ងៃទី ២១ ឧសភា គឺគណបក្សប្រជាធិបតេយ្យថ្មី គណៈបក្ស Syriza និងគណៈបក្សPASOK សង្គមនិយមមានរយៈពេល ៣ ថ្ងៃសម្រាប់ភាគីនីមួយៗ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។ ប្រសិនបើគណៈបក្សទាំងអស់ទទួលបរាជ័យប្រធានាធិបតីនឹងតែងតាំងរដ្ឋាភិបាលបណ្តោះអាសន្ន ដើម្បីត្រៀមរៀបចំការបោះឆ្នោតថ្មីក្រោយ ១ ខែទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ