លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីប្រេស៊ីល

(VOVWORLD) -ប្រសិនបើលទ្ធផល ជាផ្លូវការចុងក្រោយបានបង្ហាញថា លោក Jair Bolsonaro មិន ទទួលបាន ៥០ សម្លេងគាំទ្រលើលុប លោកនឹងត្រូវចូលរួមការបោះឆ្នោតជាវង់ទី ២។
លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីប្រេស៊ីល - ảnh 1 បេក្ខជនស្តាំនិយម លោក Jair Bolsonaro

តាមលទ្ធផលនៃការផ្ទៀងផ្ទាត់សន្លឹកឆ្នោតជិត បីភាគបួន ក្នុងវង់បោះឆ្នោតជ្រើសតាំងប្រធានាធិបតីជាលើកដំបូងនៅប្រទេសប្រេស៊ីល ថា  បេក្ខជនស្តាំនិយម លោក Jair Bolsonaro កំពុងបាននាំមុខគេ ខណៈដែលបេក្ខជនរបស់គណបក្សពលករឆ្វេងនិយម លោក Fernando Haddad បានជាប់ចំណាត់ថ្នាក់លេខពីរ។ គណកម្មការរៀបចំការបោះឆ្នោតប្រេស៊ីលបានឲ្យដឹងថា នាបច្ចុប្បន្ន តាមលទ្ធផលនៃការផ្ទៀងផ្ទាត់សន្លឹកឆ្នោតជិត បីភាគបួននោះ លោក Jair Bolsonaro អាយុ 63 ឆ្នាំ ដណ្ដើមបានសម្លែងគាំទ្រចំនួន 48 ភាគរយហើយលោក Fernando Haddad ជាប់ចំណាត់ថ្នាក់លេខ ២ ដោយទទួលបានសម្លេងគាំទ្រចំនួន 27%។ ប្រសិនបើលទ្ធផល ជាផ្លូវការចុងក្រោយបានបង្ហាញថា លោក Jair Bolsonaro មិន ទទួលបាន ៥០ សម្លេងគាំទ្រលើលុប លោកនឹងត្រូវចូលរួមការបោះឆ្នោតជាវង់ទី ២ ជាមួយលោក Fernando Haddad នាថ្ងៃទី ២៨ ខែតុលាខាងមុខទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ