លីប៊ីចោទប្រកាន់អាមេរិកក្នុងការរំលោភលើអធិបតេយ្យភាពនៃប្រទេសនេះ

លីប៊ីចោទប្រកាន់អាមេរិកក្នុងការរំលោភលើអធិបតេយ្យភាពនៃប្រទេសនេះ - ảnh 1
អគ្គស្ថានកុងស៊ុលអាមេរិកត្រូវបានវាយប្រហារនាឆ្នាំ ២០១២ នៅទីក្រុង Benghazi (Image: VNA)


(VOVworld) – សេចក្តីថ្លែងការរបស់ក្រសួងការបរទេសលីប៊ីដែលត្រូវបាននាំចេញ
នាថ្ងៃទី ១៨ មិថុនា បានចាត់ទុកថា៖ កំលាំងបសកកម្មបិសេសរបស់អាមេរិកបាន រំលោភលើអធិបតេយ្យភាពរបស់លីប៊ីក្នុងពេលដែលដំណើរការចាប់ឃុំខ្លួនភេវរជន
 Ahmed Abu Khatallah ដែលត្រូវបានសង្ស័យដំណើរការវាយប្រហារភេវរកម្មតម្រង់ ទៅលើអគ្គស្ថានកុងស៊ុលអាមេរិកនៅទីក្រុង Benghazi នាឆ្នាំ ២០១២។ សេចក្តីថ្លែង
ការនេះត្រូវបាននាំចេញបន្ទាប់ពីអាមេរិកចាប់ឃុំខ្លួនមុខសញ្ញាភេវរកម្ម ពោលខាង
លើ នាថ្ងៃទី ១៥ មិថុនា នៅលីប៊ី។ អ្នកនាំពាក្យក្រសួងការបរទេសលីប៊ី លោក Said
Lassoued បានឲ្យដឹងថា៖ ភាគីអាមេរិកមិនជូនដំណឹងឲ្យរដ្ឋាភិបាលនៃ ប្រទេសនេះ
មុនពេលដំណើរការចាប់ឃុំខ្លួន។ លីប៊ីមានសិទ្ធិជំនុំជំរះមុខសញ្ញា Ahmed Abu Khatallah លើដែនដីលីប៊ីតាមច្បាប់នៃប្រទេសនេះនិងស្នើឲ្យរដ្ឋាភិបាលអាមេរិក បញ្ជូនឡប់
មុខសញ្ញានេះវិលត្រឡប់មកប្រទេសវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ