លីបីចាប់ខ្លួនមុខសញ្ញាមួយចំនួនទាក់ទិនដល់ការវាយប្រហាទៅលើស្ថានកុងស៊ុលអាមេរិក

លីបីចាប់ខ្លួនមុខសញ្ញាមួយចំនួនទាក់ទិនដល់ការវាយប្រហាទៅលើស្ថានកុងស៊ុលអាមេរិក - ảnh 1
ទីស្តីការសន្តិសុខលីបី(រូបថតៈ Internet)

(VOV)-អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលីបី Wanis al-Sharif ឲ្យដឹងថា បណ្តាកម្លំាង សន្តិសុខរបស់ប្រទេសនេះទើបនឹងចាប់បានមុខសញ្ញាមួយចំនួននិងបើកការសើប
អង្កេតអំពីការវាយប្រហារលើស្ថានកុងស៊ុលប្រចំានៅទីក្រុង Benghazi បណ្តាល
ឲ្យមនុស្សចំនួន៤នាក់ត្រូវបានស្លាប់ក្នុងនោះមានឯកអគ្គរដ្ឋទូតអាមេរិកប្រចំានៅ
លីបី Christopher Steven។ ឥរិយាបទនេះ កើតមានឡើងក្នុងកាលៈ ទេសៈមាន
ក្តីសង្ស័យថា ឈរខាងក្រោយការវាយប្រហារនេះគឺបណ្តាញភេរវកម្ម Al Qaeda។ មន្រ្តីនានាចាត់ទុកថា នេះអាចជាការវាយប្រហាត្រូវបានរៀបចំផែនការទុកជាមុន
របស់ al Qeada។ បន្ទាប់ពីរឿងរ៉ាវកើតមានឡើងនៅ Benghazi ក៏ដូច ជាបណ្តា
បាតុកម្មសំដៅទៅលើស្ថានទូតអាមេរិកប្រចំានៅអេហ្ស៊ីព និងថ្មីៗនេះ​នាថ្ងៃទី១៣
កញ្ញា ស្ថានទូតអាមេរិកប្រចំានៅ Yemen ត្រូវបាតុករវាយប្រហារ។ ប្រធានាធិបតី
អាមេរិក Barak Obama បានសំណូមពរបង្កើនសន្តិសុខនៅ​ស្ថាប័នតំណាង
ការទូតនានារបស់អាមេរិកលើទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ