លីបីប្រកាសលទ្ធផលចុងក្រោយនៃការបោះឆ្នោតរដ្ឋសភា

លីបីប្រកាសលទ្ធផលចុងក្រោយនៃការបោះឆ្នោតរដ្ឋសភា - ảnh 1
អតីតនាយករដ្ឋមន្រ្តី Mahmoud Jibril
(រូបថតៈ Internet)


(VOV)-លីបីបានប្រកាសលទ្ធផលបោះឆ្នោតរដ្ឋសភាចុងក្រោយ។ សម្ព័ន្ធភាពបណ្តា
កម្លំាងជាតិ (NFA)របស់អតីតនាយករដ្ឋមន្រ្តី Mahmoud Jibril ទទួលបានជ័យជំ​នះ ដោយដណ្តើមបានអាសនៈចំនួន ៣៩។គណៈបក្សយុត្តិធម៌និងស្ថាបនារបស់អង្គការ
បងប្អូនឥស្លាមដណ្តើមបាន ១៧កៅអី​ និងបេក្ខជនឯករាជទាំងឡាយដណ្តើមបាន ១២០កៅអី។គណៈកម្មាធិការរៀបចំការបោះឆ្នោតលីបីឲ្យដឹងថា អ្នកបោះ ឆ្នោត ជាង៦០%បានទៅបោះឆ្នោតរដ្ឋសភានាថ្ងៃទី៧កក្កដាកន្លងទៅ ។ នេះជា របត់ថ្មី១
របស់លីបី បន្ទាប់ពីអតីតមេដឹកនាំ Muamar Gaddafi ត្រូវផ្តួលរលំ។ រដ្ឋសភាថ្មីរបស់
លីបី នឹងមានភារកិច្ចជ្រើសតាំងរដ្ឋាភិបាលថ្មីជំនួសក្រុមប្រឹក្សាជាតិអន្តរកាល
(NTC)  និងចងក្រងរដ្ឋធម្មនុញ្ញថ្មីដើម្បីយកបោះប្រជាមតិក្នុង ទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ