វ៉ាក់សាំងបង្ការកូវីដ ១៩​ របស់ AstraZeneca ចំនួន​ ២៨៨ ០០០ ដូស​បាន​មកដល់វៀតណាមហើយ

(VOVWORLD) - គិតចាប់ពីម៉ោង ១៩ និង ៣០ នាទីថ្ងៃទី ២៥ ខែឧសភា  ដល់ម៉ោង ៦ ថ្ងៃទី ២៦ ខែឧសភា វៀតណាមបានរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ៨០ នាក់ ដែលឆ្លងក្នុងប្រទេស។ 
វ៉ាក់សាំងបង្ការកូវីដ ១៩​ របស់ AstraZeneca ចំនួន​ ២៨៨ ០០០ ដូស​បាន​មកដល់វៀតណាមហើយ - ảnh 1វ៉ាក់សាំងបង្ការកូវីដ ១៩ របស់ AstraZeneca (រូបថត៖ TTXVN)

ដូច្នេះ នាបច្ចុប្បន្ន វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៥ ៩៣១ នាក់ ក្នុងនោះករណីជាសះស្បើយចំនួន ២ ៧៩៤ នាក់ ហើយមានអ្នកជំងឺចំនួន ៤៤ នាក់បានស្លាប់។ ក្នុងព្រឹត្តិការទាក់ទិនមួយទៀត នាយប់ថ្ងៃទី ២៥ ខែឧសភា កញ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ របស់ AstraZeneca ចំនួន ២៨៨ ០០០ ដូសបានមកដល់អាកាសយានដ្ឋាន Tan Son Nhat ហើយ។ ដូច្នេះ នាបច្ចុប្បន្ននេះ មានកញ្ចប់វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ៤ របស់ AstraZeneca បានមកដល់វៀតណាម ហើយ ដែលមានចំនួនសរុបជិត ២,៩ លានដូស។ នារយៈពេលកន្លងទៅក្រសួងសុខាភិបាលបានធ្វើការចរចាយ៉ាងសកម្មជាមួយសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុននានា ដើម្បីបញ្ជាទិញវ៉ាក់សាំងបង្ការកូវីដ ១៩។ ដូច្នេះ រហូតដល់ចុងឆ្នាំ ២០២១ វៀតណាមនឹងមានវ៉ាក់សាំងបង្ការកូវីដ ១៩ ប្រមាណ ១១០ លានដូស។ នាបច្ចុប្បន្នុនេះ វៀតណាមបានចាក់វ៉ាក់សាំងជាង ១ លានដូសលើមុខសញ្ញាអាទិភាព សម្រាប់ដំណាក់កាលទី ១ និងទី ២ ហើយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ