វេជ្ជបណ្ឌិតវៀតណាមពិនិត្យព្យាបាលជំងឺឥតគិតថ្លៃសំរាប់អ្នកជំងឺកម្ពុជាចំនួនជិត៦០០០នាក់

(VOV)_នាថ្ងៃទី ១៨ មិថុនា សម្ព័ន្ធសមាគមមិត្តភាពវៀតណាម សមាគម​មិត្តភាព
វៀតណាម-កម្ពុជា បានរៀបចំសន្និសីទកាសែត ជូនដំណឹងអំពិលទ្ធ​ផល​នៃ​សកម្មភាព ពិនិត្យព្យាបាលជំងឺ របស់គណះប្រតិវេជ្ជបណ្ឌិតវៀតណាម ​នៅ​កម្ពូជា ចាប់ពីថ្ងៃទី ២  ដល់ថ្ងៃទី ១១ មិថុនា ឆ្នាំ ២០១៣។ នៅទីនេះ ​លោក​Vu Vuong Viet អនុប្រធានសមាគម មិត្តភាព វៀតណាម-កម្ពុជាបាន​អោយ​ដឹង​ថា÷ ​កម្មវិធីពិនិត្យព្យាបាលជំងឺសំរាប់ប្រជា
ជននៅ ខ័ណ្ឌឬស្សីកែវ ​ទីក្រុងភ្នំ​ពេញ​(កម្ពុជា) ត្រូវបានអនុវត្តតាមសំណូមពររបស់ អគ្គលេខាធិការព្រឹត្តសភាកម្ពុជា។ គណះប្រតិភូលើកនេះមានវេជ្ជបណ្ឌិតវៀតណាម ចំនួន១០នាក់ បានរួមសហ​ការជាមួយបណ្តាវេជ្ជបណ្ឌិតកម្ពុជា ពិនិត្យមើល និងព្យា
បាលជំងឺអោយ អ្នកជំងឺកម្ពុជាចំនួនជិត៦០០០នាក់។ លទ្ធផលនៃការពិនិត្យព្យាបាល
ជំងឺលើកនេះ  បាន រួមចំណែកបង្កើនចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិ ការរវាងផ្នែកសុខាភិបាលវៀតណាមនិងកម្ពុជា៕

វេជ្ជបណ្ឌិតវៀតណាមពិនិត្យព្យាបាលជំងឺឥតគិតថ្លៃសំរាប់អ្នកជំងឺកម្ពុជាចំនួនជិត៦០០០នាក់ - ảnh 1
វេជ្ជបណ្ឌិតវៀតណាមពិនិត្យព្យាបាលជំងឺឥតគិតថ្លៃសំរាប់អ្នកជំងឺកម្ពុជាចំនួនជិត៦០០០នាក់
(អ៊ីនធឺណែត)


ប្រតិកម្មទៅវិញ

ផ្សេងៗ