វឌ្ឍនភាពជា​វិជ្ជមាននៅសន្និសីទ COP ២៩

(VOVWORLD) - កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ក្នុងសន្និសីទលើកទី ២៩ ភាគីនៃអនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៩) ដែលប្រព្រឹត្តទៅនៅ ទីក្រុងបាគូ (អាស៊ែបៃហ្សង់) មានប្រទេសចំនួន ២៥ បានសន្យានឹងមិនសាងសង់ រោងចក្រថាមពលធ្យូងថ្មបន្ថែមទៀតឡើយ ប្រសិនបើគ្មានវិធានការគ្រប់គ្រងការបំភាយឧស្ម័ន ដើម្បី ជំរុញដំណើរការលុបបំបាត់ឥន្ធនៈហ្វូស៊ីលជាបណ្ដើរៗ ដែលបង្កបំពុលនេះ។

ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ និងអូស្ត្រាលីស្ថិតក្នុងក្រុមប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍បានចុះហត្ថលេខាលើកិច្ចសន្យាដោយស្ម័គ្រចិត្តនេះ។ កិច្ចសន្យានេះតម្រូវ ឱ្យប្រទេសនានាដាក់ជូនផែនការអាកាសធាតុជាតិនៅដើមឆ្នាំក្រោយ ដែលក្នុងនោះបានបញ្ជាក់ថា ពួកគេនឹងមិនសាងសង់រោងចក្រថាមពលធ្យូងថ្មថ្មី ដែលគ្មានវិធានការកាត់បន្ថយការបំភាយឧស្ម័នដូចជា បច្ចេកវិទ្យាចាប់យក និងបន្សល់ទុកកាបូន។

នៅក្នុងសន្និសីទ COP ២៩ បណ្តាប្រទេសអ្នកមានបានអំពាវនាវឲ្យមានការសន្យាជួយឧបត្ថម្ភរហូតដល់ ៩០០ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ដើម្បីគាំទ្រដល់ប្រទេសក្រីក្រក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ បណ្តាប្រទេសអភិវឌ្ឍន៍ដែលមិនសូវទទួលខុសត្រូវចំពោះការបំភាយឧស្ម័ន ត្រូវបានទាមទារឱ្យផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់បណ្តាប្រទេស កំពុងអភិវឌ្ឍន៍ដើម្បីអនុវត្តន៍ដំណើរការផ្លាស់ប្តូរបៃតង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ