វ៉េណេស៊ុយអេឡា ព្រមានថាមេដឹកនាំបក្សប្រឆាំង Guaido អាចប្រឈមមុខនឹងការផ្តន្ទាទោសនៅពេលវិលត្រឡប់ប្រទេសវិញ

(VOVWORLD) - អនុប្រធានាធិបតីវេណេហ្ស៊ូអេឡា លោកស្រី Delcy Rodriguez បានព្រមានថាមេដឹកនាំបក្សប្រឆាំងនៃប្រទេសនេះ លោក Juan Guaido អាចត្រូវបានចាប់ឃុំខ្លួន ប្រសិនបើលោកវិលត្រឡប់មកប្រទេសវិញ។
 វ៉េណេស៊ុយអេឡា ព្រមានថាមេដឹកនាំបក្សប្រឆាំង Guaido អាចប្រឈមមុខនឹងការផ្តន្ទាទោសនៅពេលវិលត្រឡប់ប្រទេសវិញ - ảnh 1 អនុប្រធានាធិបតីវេណេហ្ស៊ូអេឡា លោកស្រី Delcy Rodriguez

នៅក្នុងបទសម្ភាសផ្តាច់មុខជាមួយទូរទស្សន៍រុស្ស៊ី RT លោក Delcy Rodriguez បានចោទប្រកាន់មេដឹកនាំបក្សប្រឆាំងថា ក្នុងនាមជាជនជាតិវ៉េណេស៊ុយអេឡាមួយរូប ប៉ុន្តែ លោក Juan Guaido បានរៀបចំឧបាយកលឃុបឃិត ជាមួយរដ្ឋាភិបាលបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របរដ្ឋធម្មនុញ្ញ ហើយលោកក៏បានព្រមានថានឹងមានផលវិបាកធ្ងន់ធ្ងរដល់លោក Juan Guaido រួមមានការផ្តន្ទាទោសពីបទល្មើសព្រហ្មទណ្ឌ។ ទន្ទឹមនឹងនេះដែរ នៅលើបណ្តាញសង្គម Twitter ថ្នាក់ដឹកនាំវេណេហ្ស៊ូអេឡា លោក Juan Guaido បានជូនដំណឹងថាលោកនឹងវិលត្រលប់មកទីក្រុង Caracas វិញនៅថ្ងៃទី ៤ ខែមីនា បន្ទាប់ពីដំណើរទស្សនកិច្ចនៅប្រទេសអាមេរិកខាងត្បូងមួយចំនួន ព្រមទាំងអំពាវនាវឱ្យប្រជាជនធ្វើបាតុកម្មនៅតាមដងផ្លូវក្នុងឱកាសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ