វ៉េណេស៊ុយអេឡាចោទប្រកាន់អាមេរិកអំពីការបំផ្លាញការបោះឆ្នោតដោយបទដាក់ទណ្ឌកម្ម

(VOVWORLD) -នាថ្ងៃទី ១៩ ឧសភា វ៉េណេស៊ុយអេឡាបានចោទប្រកាន់អាមេរិកអំពីការដាក់ទណ្ឌកម្មថ្មី តម្រង់ទៅលើមន្ត្រីជាន់ខ្ពស់ជួរមុខក្នុងរដ្ឋបាល ទីក្រុង Caracas ដើម្បីបំផ្លាញការបោះឆ្នោតប្រធានាធិបតី ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២០ ឧសភាខាងមុខ។ 
វ៉េណេស៊ុយអេឡាចោទប្រកាន់អាមេរិកអំពីការបំផ្លាញការបោះឆ្នោតដោយបទដាក់ទណ្ឌកម្ម - ảnh 1 ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro

ក្នុងសេច្ដីប្រកាសមួយ រដ្ឋអំណាចប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានហៅវិធានការដាក់ទណ្ឌកម្មថ្មីទាំងនេះ គឺជាផ្នែកមួយក្នុង "យុទ្ធនាការបង្កហេតុជាប្រព័ន្ធ" របស់រដ្ឋអំណាចប្រធានាធិបតីអាមេរិក លោក Donald Trump ដោយគ្មាន មូលដ្ឋានច្បាប់ឡើយ។

មុននេះ នាថ្ងៃទី ១៨ ឧសភា អាមេរិក បានបង្កើនសម្ពាធតម្រង់លើរដ្ឋាភិបាលរបស់លោក Maduro ខណៈដែលដាក់ទណ្ឌកម្មចំពោះមន្ត្រីវ៉េណេស៊ុយអេឡាមួយចំនួន។

សូមគូសបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីវ៉េណេស៊ុយអេឡាបានប្រព្រឹត្តិទៅនាថ្ងៃទី ២០ ឧសភា ដោយមានបេក្ខជនចំនួន ៤ រូប ចូលរួមប្រជែងសម្លេងឆ្នោត ក្នុងនោះមានប្រធានាធិបតីកាន់អំណាច លោក Maduro ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ