វ៉េណេស៊ុយអេឡាបានចាប់ខ្លួនប្រធានខុទ្ទកាល័យមេដឹកនាំបក្សប្រឆាំង

(VOVWORLD) - នាថ្ងៃទី ២១ ខែមីនា សមាជិកសភាប្រឆាំងវ៉េណេស៊ុយអេឡា បានឲ្យដឹងថាស្ថានប័នចារកម្មប្រទេសនេះ បានចាប់ខ្លួនលោក Roberto Marrero ដែលជា «ប្រធានខុទ្ទកាល័យ» របស់មេដឹកនាំបក្សប្រឆាំងលោក Juan Guaido ។
វ៉េណេស៊ុយអេឡាបានចាប់ខ្លួនប្រធានខុទ្ទកាល័យមេដឹកនាំបក្សប្រឆាំង - ảnh 1 លោក Roberto Marrero ដែលជា «ប្រធានខុទ្ទកាល័យ» របស់មេដឹកនាំបក្សប្រឆាំងលោក Juan Guaido 

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters និង AFPT បានឲ្យដឹងថា នៅតាមបណ្តាញសង្គម Twitter លោក Guaido និងរដ្ឋសភាដែលដឹកនាំដោយបក្សប្រឆាំង បានផ្សាយពត៌មានថា លោក Marreno ដែលជាប្រមុខខុទ្ទកាល័យរបស់លោក Guaido ត្រូវបានចាប់ខ្លួនដោយនាយទាហានចំណុះស្ថាប័នចារកម្មជាតិ (SEBIN)  នាព្រឹកថ្ងៃដដែលនេះនៅឯផ្ទះរបស់លោកនៅទីក្រុង Caracas ។ គួរបញ្ជាក់ថា នាថ្ងៃទី១៧ ខែមីនា រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានប្រកាសថានាពេលខាងមុខនឹងអនុវត្តផែនការធ្វើកំណែទម្រង់គណៈរដ្ឋមន្ត្រីយ៉ាងជ្រាលជ្រៅ ដើម្បីបង្កើតឡើងកម្លាំងពលំមួយដ៏រឹងមាំសំដៅការពារមាតុភូមិក្នុងបរិបទដែលកម្លាំងអមិត្តទាំងក្នុងនិងក្រៅប្រទេសកំពុងស្វែងរកវិធីបំបែកបំបាក់សាមគ្គីភាពជាតិនិងប៉ុនប៉ងផ្តួលរំលំរដ្ឋអំណាចបដិវត្តន៍ Bolivar ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ