វៀតណាម- Moldovaបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

វៀតណាម- Moldovaបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
វៀតណាម- Moldovaបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(VOVworld)-នាថ្ងៃទី៨តុលា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀត ណាមប្រចាំនៅMoldovaលោក Nguyen Minh Tri បានជូនសារតាំងឡើង ប្រធានា
ធិបតី Moldova លោក​ Nicolae Timofti។ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត ប្រធានា
ធិបតី Nicolae Timofti បានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាង
 Moldova និងវៀតណាម។ លោកNicolae Timoftiចាត់ទុកថា ក្រសួង ផ្នែកនានានៃ
ប្រទេស​ទាំងពីរ​គប្បីជម្រុញជាងទៀត​ទំនាក់ទំនងទ្វេភាគី សំដៅឆ្លើយតបនឹង
តម្រូវការ បំណងប្រាថ្នានិងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ
 ដើម្បីសន្តិ ភាព ស្ថិរភាពក្នុងតំបន់និងលើពិភពលោក។

        រីឯខ្លួនវិញ លោក Nguyen Minh Tri បានអះអាងថា នឹងធ្វើអស់ពីកម្លាំង
 កាយចិត្ត ដើម្បីជម្រុញទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។
 ក្នុង ឱកាសនេះដែរ លោក​Nguyen Minh Tri បានចូលរួមការជួបសំណេះ
សំណាល ជាមួយបណ្តាអង្គភាពអាជីវកម្មវៀតណាមនិង Moldova៕

ប្រតិកម្មទៅវិញ

ផ្សេងៗ