វៀតណាម - គុយបា បង្កើនកិច្ចសហប្រតិបត្តិការលើការបោះពុម្ភផ្សាយ

(VOVWORLD) - នារសៀលថ្ងៃទី៨ ខែឧសភា នៅទីក្រុងហាណូយេ នាយកដ្ឋានបោះពុម្ព -បោះផ្សាយ (ក្រសួងព័តមាននិងគមនាគមវៀតណាម) និង វិទ្យាស្ថាន សៀវភៅគុយបា (ក្រសួងវប្បធម៍ប្រទេសគុយបា) បានចុះហត្ថលេខាលើកំណត់ ហេតុស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបោះពុម្ពផ្សាយ។
 វៀតណាម - គុយបា បង្កើនកិច្ចសហប្រតិបត្តិការលើការបោះពុម្ភផ្សាយ - ảnh 1 វៀតណាម - គុយបា បង្កើនកិច្ចសហប្រតិបត្តិការលើការបោះពុម្ភផ្សាយ 

អនុរដ្ឋមន្រ្តីក្រសួងព័តមាននិងគមនាគមវៀតណាម លោក Hoang Vinh Bao និង អនុប្រធានវិទ្យាស្ថានសៀវភៅគុយបា លោក Carlos Santana Molina បានអញ្ជើញធ្វើជាកសិណសក្សីក្នុងពិធីចុះហត្ថលេខានេះ។

គួរបញ្ជាក់ថា កំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការនេះគឺជាមូលដ្ឋានគតិយុត្តិ ដ៏រឹងមាំសម្រាប់ភាគីទាំងពីរដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរគប្បីបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើឲ្យជាក់ស្តែងនូវ កម្មភាពសហប្រតិបត្តិការ។ ក្នុងឆ្នាំ ២០១៩ វិទ្យាស្ថានសៀវភៅគុយបា នឹងបង្កភាពងាយស្រួលម្រាប់ក្រសួងបោះពុម្ពនិងបោះផ្សាយ តំណាងឲ្យក្រសួង ព័តមាននិងគមនាគមន៍វៀតណាម ចូលរួមក្នុងពិព័រណ៍សៀវភៅគុយបាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ