វៀតណាម - គុយបាបង្កើនទំហំពាណិជ្ជកម្មដល់ ៥០០ លានដុល្លារនៅឆ្នាំ ២០២៥

(VOVWORLD) - នាព្រឹកថ្ងៃទី ៣០ ខែធ្នូ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យប្រជុំលើកទី ៣៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - គុយបាតាមប្រព័ន្ធវីដេអូ ។
វៀតណាម - គុយបាបង្កើនទំហំពាណិជ្ជកម្មដល់ ៥០០ លានដុល្លារនៅឆ្នាំ ២០២៥ - ảnh 1កិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនត្រូវបានចុះហត្ថលេខានៅសម័យប្រជុំលើកទី ៣៨ (រូបថត៖ vov)

រដ្ឋមន្ត្រីក្រសួងសំណង់លោក Pham Hong Ha និងលោក Rodrigo Malmierca Diaz  រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងវិនិយោគបរទេសគុយបា បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។ ឆ្នាំ ២០២០ មានអត្ថន័យពិសេសនៅពេលដែលវៀតណាមនិងគុយបា អបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងសំណង់វៀតណាម លោក Pham Hong Ha បានអះអាងថា៖ ការចុះហត្ថលេខាលើកំណត់ហេតុនៃសម័យប្រជុំលើកទី ៣៨ និងមានកិច្ចព្រមព្រៀងនិងអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការជាច្រើនទៀតនឹងបង្កលក្ខណៈងាយស្រួលសម្រាប់ការរក្សា ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរផងដែរ។ នៅឆ្នាំ ២០២១ ភាគីទាំងពីរនឹងបន្តសហការគ្នាយ៉ាងជិតស្និទ្ធនិងអនុវត្តដំណោះស្រាយជាក់ស្តែងថែមទៀត ដើម្បីអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម - គុយបាប្រកបដោយប្រសិទ្ធភាព ព្រមទាំងទាញយកបាននូវអនុគ្រោះនានាក្នុងការលើកកំពស់តម្លៃពាណិជ្ជកម្មទ្វេភាគី ដោយខិតខំសម្រេចបានទឹកប្រាក់ចំនួន ៥០០ លានដុល្លារអាមេរិកនៅឆ្នាំ២០២៥ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ