វៀតណាម ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

(VOVworld) - នាថ្ងៃទី២០ មករា ថ្នាក់ដឹកនាំគណៈកម្មាធិការការពារប្រទេសនិង
សន្តិសុខ គណៈកម្មាធិការសេដ្ឋកិច្ច និងគណៈកម្មាធិការកិច្ចការបរទេសរបស់
រដ្ឋសភាវៀតណាម បានទទួលជួបសន្ទនាជាមួយលោកស្រី Katayama Satsuki
ប្រធានគណៈកម្មាធិការការទូតនិងការពារនៃព្រឹទ្ធសភាជប៉ុនដែលកំពុងបំពេញ
ទស្សនកិច្ចការងារនៅវៀតណាម។

វៀតណាម ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន - ảnh 1
លោកស្រី Katayama Satsuki ប្រធានគណៈកម្មាធិការការទូតនិងការពារនៃព្រឹទ្ធសភាជប៉ុន (រូបថត៖internet)


នៅបណ្ដាជំនួបនេះ ភាគីទាំងបានផ្លាស់ប្ដូរមតិអំពីបញ្ហាដែលមានការយកចិត្ត
ទុកដាក់ដូចគ្នា និងមានគោលបំណងថា នាពេលខាងមុខ ទំនាក់ទំនងសហ
ប្រតិបតិ្តការលើវិស័យយោធាកាន់តែស៊ីជំរៅ ជាក់ស្ដែង សមស្របនឹងទំនាក់
ទំនងសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង២។ភាគីទាំង២ ក៏បាន
ផ្លាស់ប្ដូរមតិអំពីទំនាក់ទំនងរវាងរដ្ឋសភាទាំង២និងគោលនយោបាយសេដ្ឋកិច្ច
នៃប្រទេសទាំង២ព្រមទាំងឯកភាពផ្លាស់ប្ដូរបទពិសោធន៍ក្នុងការកសាងច្បាប់
និងការឃ្លាំមើលក្នុងវិស័យសន្តិសុខយោធាផងដែរ។
រីឯខ្លួនវិញ លោកស្រី Katayama Satsuki បានសង្កត់ធ្ងន់ថា ជប៉ុននឹងបន្តផ្គត់ផ្គង់
ប្រភពទុន ODA សំដៅជួយវៀតណាមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងត្រៀម
ខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការបណ្ដុះបណ្ដាលប្រភពធនធាន
មនុស្សដែលមានគុណភាពខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ