វៀតណាម និង UAE គួរតែសម្រេចបានគោលដៅទទួលបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១០ ពាន់លានដុល្លារក្នុងពេលឆាប់ៗនេះ
(VOVWORLD) - នាយប់ថ្ងៃទី ៩ មីនា ក្នុងអំឡុងពេលជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិប តី នៃបណ្តាប្រទេសអេមីរ៉ាត អារ៉ាប់រួម (UAE) លោក Sheikh Mohammed bin Zayed Al-Nahyan នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនរួចជាស្រេច សហការជាមួយ UAE និងប្រទេសដទៃទៀតនៅតំបន់មជ្ឈិមបូព៌ា ដើម្បីលើកកម្ពស់ការស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះនៅក្នុងតំបន់។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម សេក ម៉ូហាម៉េដ ប៊ីន ហ្សាយីដ អាល់ ណាយ៉ាន (រូបថត៖ ឡាយហ្វា/VOV) |
រីឯប្រធានាធិបតី UAE បានសង្កត់ធ្ងន់លើបំណងប្រាថ្នា ចង់ពង្រឹងទំនាក់ទំនងជាមួយវៀតណាម ដោយបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចក្នុងការសហការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ។ លោកបានស្នើឱ្យមេដឹកនាំនៃប្រទេសទាំងពីរចូលរួមយ៉ាងសកម្មក្នុងការទំនាក់ទំនង និងពង្រីកវិសាលភាពនៃការតភ្ជាប់ និងអន្តរកម្មនៅកម្រិតផ្សេងៗ។
មេដឹកនាំទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការធានាសន្តិសុខថាមពល។ ប្រធានាធិបតី UAE បានថ្លែងថា លោកនឹងផ្តល់ការគាំទ្រអតិបរមាសម្រាប់តម្រូវការថាមពលភ្លាមៗ និងរយៈពេលវែងរបស់វៀត ណាម។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសនៅក្នុងវិស័យដូចជា៖ ការវិនិយោគហិរញ្ញវត្ថុនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់វៀតណាម; ខិតខំលើកកម្ពស់គម្រោង វិនិយោគសំខាន់ៗ ក្នុងបច្ចេកវិទ្យាខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារ; និងពន្លឿនការចាប់ផ្តើមចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាម និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដែលមានគោល បំណងសម្រេចបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១០ ពាន់លានដុល្លារអាមេរិកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕