លោក ង្វៀន សួនថាំង ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមសម្រាប់អាណត្តិ ២០២៦-២០៣១
(VOVWORLD) - នាព្រឹកថ្ងៃទី១០ ខែមីនា នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញចូលរួមនិងថ្លែងមតិ នៅសន្និសីទប្រកាស ពីសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ ដើម្បីបង្កើតក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម អាណត្តិ ២០២៦-២០៣១។
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត៖ វ៉ាន់ ហ៊ីវ/VOV) |
អញ្ជើញប្រគល់សេចក្តីសម្រេចចិត្តរបស់លេខាធិការដ្ឋាន តែងតាំងលោក ង្វៀន សួន ថាំង ឲ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម អាណត្តិ ២០២៦-២០៣១ អគ្គលេខាបក្សលោកតូ ឡឹម មានប្រសាសន៍ថា ការដាក់ឲ្យដំណើរការក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមអាណត្តិ ២០២៦-២០៣១ គឺមានសារៈ សំខាន់ខ្លាំងណាស់ ដោយបង្ហាញពីស្មារតីសកម្ម វិជ្ជមាន និងបន្ទាន់ក្នុងការនាំយកការងារទ្រឹស្តីមក រួមជាមួយនឹងភារកិច្ចសំខាន់ៗរបស់បក្ស និងប្រទេសជាតិ។
លោកអគ្គលេខាបក្ស តូ ឡាំ ប្រគល់ផ្កាអបអរសាទរលោក ង្វៀន សួនថាំង (រូបថត៖ វ៉ាន់ ហ៊ីវ/VOV) |
“ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមត្រូវបន្តបញ្ជាក់ និងលើកកម្ពស់តួនាទីស្នូលរបស់ខ្លួននៅក្នុងការងារទ្រឹស្តីរបស់បក្ស នៅក្នុងយុគសម័យអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ការងារទ្រឹស្តីកាន់តែមានសារៈសំខាន់ជាពិសេស ពីព្រោះទ្រឹស្តីរួមចំណែកដល់ការបង្កើតមូលដ្ឋានគ្រឹះមនោគមវិជ្ជា និងជាត្រីវិស័យក្នុងសកម្មភាពរបស់បក្ស ជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ត្ររយៈពេលវែង និងផែនទីបង្ហាញផ្លូវសម្រាប់ដំណាក់កាលនីមួយៗ និងរយៈពេលនៃការអភិវឌ្ឍប្រទេសជាតិ”។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្ស តូ ឡឹម៕