វៀតណាម និងឥណ្ឌាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍

វៀតណាម និងឥណ្ឌាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ - ảnh 1
កិច្ចចរចាររវាងរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan និងរដ្ឋមន្ត្រីក្រសួងផ្សព្វផ្សាយឥណ្ឌាលោក Manoj Sinha(http://www.vietnamplus.vn/)

(VOV)_នាថ្ងៃទី ២៧ មិនា នៅឥណ្ឌា បានប្រព្រឹត្តិទៅកិច្ចចរចារ​រវាង​រដ្ឋមន្ត្រី​ក្រសួង​
ព័ត៌មាន និងផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan និង​រដ្ឋម​ន្ត្រី​ក្រសួង​ផ្សព្វ
ផ្សាយឥណ្ឌាលោក Manoj Sinha​។ ថ្លែងមតិនៅទីនេះ លោក Truong Minh Tuan បានអះ
អាងថា បណ្ដាអង្គភាពអាជីវកម្មឥណ្ឌា​ដោយមាន​ប្រៀប​ខ្លាំង​អំពី​ដើមទុន បច្ចេកវិទ្យា
 និងបទពិសោធន៍ ជាដើម​នឹងបន្ត​ទទួលបានជោគជ័យ​នៅ​​វៀតណាម ។ លោក Truong
 Minh Tuan ក៏បានឲ្យដឹងថា ប្រទេសទាំង​ពីរ​មានសក្ដានុភាពជាច្រើនដើម្បីសហ
ប្រតិបត្តិការតាមរយៈបង្កើនការផ្លាស់ប្ដូរបទពិសោធន៍ ។ វៀតណាមសន្យា​បង្ករាល់
លក្ខណៈងាយស្រួល​សម្រាប់​អង្គភាព​អាជីវកម្ម​ឥណ្ឌា​ដើម្បី​ចូលរួមកម្មវិធី និងគំរោងការណ៍
អំពីបច្ចេកវិទ្យា ព័ត៌មានជាដើម​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ