វៀតណាម-ឡាវ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារសហប្រតិបត្តិការលើវិស័យការពារជាតិ
(VOVWORLD) - នាព្រឹកថ្ងៃទី៥ ខែមីនា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ លោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត ណាម បានទទួលជួបលោកឧត្តមសេនីយ៍ទោ Saichay Kommasith អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គសេនាធិការកងទ័ពប្រជាជនឡាវ ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ក្នុងឋានៈជាប្រធានគណៈប្រតិភូយោធាជាន់ខ្ពស់ នៃកងទ័ពប្រជា ជនឡាវ ចាប់ពីថ្ងៃទី ៤-៦ ខែមីនា។
នាយឧត្តមសេនីយ៍ លោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស អញើញទទួលជួបលោកឧត្តមសេនីយ៍ទោ Saichay Kommasith អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គសេនាធិការនៃកងទ័ពប្រជាជនឡាវ (រូបថត៖ VOV) |
នៅឯពិធីទទួលនោះ នាយឧត្តមសេនីយ៍ លោក Phan Van Giang បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិតែងតែជា សសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងវៀតណាម-ឡាវ។ លោករដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តការតម្រង់ទិសនៃកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ដែលសម្រេចបានក្នុងជំនួបរវាងប្រមុខរដ្ឋនៃបក្សទាំងបី វៀតណាម-ឡាវ-កម្ពុជា នាខែកុម្ភៈ ឆ្នាំ២០២៥កន្លងមក និងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលបានថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរឯកភាពមុននេះ។
រីឯខ្លួនវិញ អគ្គសេនាធិការនៃកងទ័ពប្រជាជនឡាវលោក Saichay Kommasith បានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រឡាវក្នុង តំណែងជាប្រធានអាស៊ានឆ្នាំ ២០២៤ ប្រកបដោយជោគជ័យ។
នាព្រឹកមិញនេះ នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ លោក Nguyen Tan Cuong អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍ជាផ្លូវការចំពោះគណៈប្រតិភូយោធាជាន់ខ្ពស់ នៃកងទ័ពប្រជាជនឡាវ ដឹកនាំដោយឧត្តមសេនីយ៍ទោ លោក Saichay Kommasith អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គសេនាធិការកងទ័ពប្រជាជនឡាវ។ បន្ទាប់ពីពិធីស្វាគមន៍ គណៈប្រតិភូទាំងពីរបានដំណើរការកិច្ចពិភាក្សា៕