វៀតណាម-អេត្យូពី ជំរុញកិច្ចសន្ទនាសម្រួលដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមកិច្ចប្រជុំកំពូលលើកទី ៤ នៃវេទិកាភាពជាដៃគូដើម្បីកំណើនបៃតង និងគោលដៅសកលឆ្នាំ ២០៣០ (P4G) ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ នារសៀលថ្ងៃទី១៥ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed Ali បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ។

វៀតណាម-អេត្យូពី ជំរុញកិច្ចសន្ទនាសម្រួលដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ - ảnh 1ទិដ្ឋភាពនៅជំនួបពិភាក្សាការងាររវាងនាយករដ្ឋមន្រ្តីទាំងពីរ។ (រូបថត៖ VOV)

នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពបង្កើតច្រករបៀងផ្លូវច្បាប់អំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច; ផ្លាស់ប្តូរ និងឧទ្ទេសនាមគម្រោងវិនិយោគក្នុងវិស័យសក្តានុពលដូចជា៖ ទូរគមនាគមន៍ ការធ្វើបរិវត្តកម្មឌីជីថល សន្តិសុខតាមអ៊ីនធឺណិត ការធ្វើអាជីវកម្មរ៉ែ ការផលិតទំនិញឧស្សាហកម្ម និងទំនិញប្រើប្រាស់ ការអភិវឌ្ឍឧស្សាហកម្មកែច្នៃ ការនាំចេញកសិផល សំណង់ស៊ីវិល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងបណ្តុះបណ្តាល សុខាភិបាល និងទេសចរណ៍ ជាដើម។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ សង្ឃឹមថា អេត្យូពីនឹងគាំទ្រវៀតណាមក្នុងការជំរុញទំនាក់ទំនងជាមួយសហភាពអាហ្វ្រិក (AU) និងបណ្តាប្រទេសនៅអាហ្វ្រិកខាងកើត; ត្រៀមខ្លួនជាស្រេចគាំទ្រប្រទេសអេត្យូពីដើម្បីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល P4G នៅឆ្នាំ ២០២៧។

ភាគីទាំងពីរបានឯកភាពលើសារៈសំខាន់នៃសមុទ្រខាងកើត និងសមុទ្រក្រហមក្នុងការធ្វើចរាចរណ៍ផ្លូវសមុទ្រអន្តរជាតិ; ដោះស្រាយវិវាទដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃការគោរពតាមច្បាប់អន្តរជាតិ។

បន្ទាប់ពីជំនួបពិភាក្សា លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកនាយករដ្ឋមន្ត្រី Abiy Ahmed បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងអប់រំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ