វៀតណាមកត់ត្រាករណីឆ្លង កូវីដ ១៩ ថ្មី ចំនួន៣នាក់

(VOVWORLD) - រហូតមកដល់ពេល នេះ វៀតណាមបានព្យាបាលជាសះស្បើយឲ្យអ្នកជម្ងឺ កូវីដ ១៩ ចំនួន២៤២៩នាក់ក្នុង ចំណោមអ្នកជម្ងឺសរុបចំនួន២៦៩៦នាក់ ខណៈដែលករណីស្លាប់មាន៣៥នាក់។
ក្រសួងសុខាភិបាលវៀតណាមជូនដំណឹងថា គិតពីវេលាម៉ោង១៨ថ្ងៃទី១១ មេសា ដល់វេលាម៉ោង៦ ថ្ងៃទី១២ មេសា វៀតណាមបានកត់ត្រាករណីឆ្លង កូវីដ ១៩ ថ្មីចំនួន៣នាក់ នៅទីក្រុងហាណូយនិងទីក្រុង ថៃង្វៀន។ នេះជាករណីជនជាតិវៀត ណាមដែលត្រូវបានធ្វើចត្តាឡីស័កភ្លាមបន្ទាប់ពីចូលមកប្រទេស។ រហូតមកដល់ពេល នេះ វៀតណាមបានព្យាបាលជាសះស្បើយឲ្យអ្នកជម្ងឺ កូវីដ ១៩ ចំនួន២៤២៩ នាក់ក្នុង ចំណោមអ្នកជម្ងឺសរុបចំនួន២៦៩៦នាក់ ខណៈដែលករណីស្លាប់មាន៣៥នាក់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ