វៀតណាមកំពុងខិតខំប្រឹងប្រែង ដើម្បី EU ដកកាតលឿងជលផល

(VOVWORLD) -នាខែឧសភា ឆ្នាំ ២០១៨ ក្រុមអធិការកិច្ចរបស់ EU បានមកត្រួតពិនិត្យនៅខេត្តមួយចំនួន ហើយកត់ស្គាល់នូវការខិតខំប្រឹងប្រែង និងការប្ដូរផ្ដាច់របស់វៀតណាមក្នុងការជំនះពុះពារ ដើម្បីដកកាតលឿងយ៉ាងឆាប់ៗ។
វៀតណាមកំពុងខិតខំប្រឹងប្រែង ដើម្បី EU ដកកាតលឿងជលផល - ảnh 1 អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Le Quoc Doanh

នៅក្នងសន្និសីទកាសែតនារសៀលថ្ងៃទី ១ ខែតុលា ក្រោយពីសម័យប្រជុំរដ្ឋាភិបាលវៀតណាមជាប្រចាំខែកញ្ញានោះ អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Le Quoc Doanh បានឲ្យដឹងថា ក្រសួងបាននិងកំពុងរួមសហការគ្នាយ៉ាងសកម្មជាមួយបណ្ដាក្រសួង និងស្ថានប័ន អនុវត្តន៍វិធានការជាច្រើន ដើម្បី សហភាពអឺរ៉ុប (EU) ដកកាតលឿងចំពោះជលផលវៀតណាម។ រហូតមកដល់ពេលនេះ គឺទទួលបានលទ្ធផលជាបឋមមួយចំនួន។ នាខែឧសភា ឆ្នាំ ២០១៨ ក្រុមអធិការកិច្ចរបស់ EU បានមកត្រួតពិនិត្យនៅខេត្តមួយចំនួន ហើយកត់ស្គាល់នូវការខិតខំប្រឹងប្រែង និងការប្ដូរផ្ដាច់របស់វៀតណាមក្នុងការជំនះពុះពារ ដើម្បីដកកាតលឿងយ៉ាងឆាប់ៗ។ ទោះជាយ៉ាងណាក៏ដោយនៅតែមានបញ្ហាមួយចំនួនដែលវៀតណាមគប្បីបន្តជំរុញខ្លាំងផងដែរ។ អនុរដ្ឋមន្ត្រីលោក Le Quoc Doanh បានឲ្យដឹងថា៖

 “ធ្វើការសុក្រឹតក្របខ័ណ្ឌគតិយុត្ត គ្រប់គ្រងនាវា ដោយដំឡើងឧបករណ៍ធានាការអនុវត្តច្បាប់ដោយបញ្ចប់ការនេសាទត្រីនៅតំបន់ក្រៅអធិបតេយ្យភាព និងធានាការតាមដានប្រភពជលផលឲ្យសបស្រប។ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានបើកកិច្ចប្រជុំអនឡាញ និងជូនដំណឹងអំពីដំណោះស្រាយដោយព្រមៗគ្នា។ នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីមន្ត្រីរដ្ឋាភិបាលបានចេញសារលិខិត ស្ដីពីវិធានការចាំចាច់ និងភារកិច្ចសំខាន់ៗ ដើម្បីដកកាតលឿងផងដែរ”។

តាមផែនការ នាចុងខែតុលា គណៈប្រតិភូសភា EU នឹងមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីវាយតម្លៃអំពីការអនុវត្តន៍រាល់អនុសាសន៍របស់ EU ក្នុងការធ្វើនេសាទត្រីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ