វៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានខឿនសេដ្ឋកិច្ចបើកចំហបំផុត

(VOVWORLD) - វិទ្យាស្ថានអាស៊ីអាគ្នេយ៍ (ISEAS) កាលពីថ្ងៃទី ២ ខែកញ្ញាបានចុះផ្សាយអត្ថបទមួយ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមដែលបានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់វៀតណាមក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះត្រូវបានពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចេញនិងការវិនិយោគផ្ទាល់ពីបរទេស (FDI)។
វៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានខឿនសេដ្ឋកិច្ចបើកចំហបំផុត - ảnh 1 វៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានខឿនសេដ្ឋកិច្ចបើកចំហបំផុត (រូបថត៖ TTXVN)

អត្ថបទនេះក៏បានបញ្ជាក់ថា ពាណិជ្ជកម្មអន្តរជាតិ និង FDI ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក បានជួយឲ្យវៀតណាមក្លាយជាប្រទេសដែលមានខឿនសេដ្ឋកិច្ចបើកចំហបំផុតនៅលើពិភពលោក។ នៅក្នុងតំបន់អាស៊ីវិញ វៀតណាមស្ថិតនៅ     ក្នុងចំណាត់ថ្នាក់ទី ២ បន្ទាប់ពីតំបន់រដ្ឋបាលពិសេសហុងកុង (ប្រទេសចិន) និងប្រទេសសិង្ហបុរីតែប៉ុណ្ណោះ។ លំហូរវិនិយោគផ្ទាល់ពីបរទេសប្រចាំឆ្នាំរបស់វៀតណាម ស្មើនឹង ៦,៣% នៃផលិតផលក្នុងស្រុកសរុប ដែលជាអត្រាខ្ពស់បំផុតទី ៤ នៅអាស៊ីអាគ្នេយ៍។ ទន្ទឹមនឹងនេះ អត្ថបទនេះក៏បានសង្កត់ធ្ងន់ទៅលើការបើកចំហរបស់វៀតណាមចំពោះពាណិជ្ជកម្មនិងការវិនិយោគផ្ទាល់ពីបរទេសដែលផ្តើមចេញពីការពិចារណាលើទាំងខាងយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចផងដែរ។

វៀតណាមបានចាត់ទុកថាការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិគឺជាវិធានការគន្លឹះ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំង ចាត់ទុកវិស័យពាណិជ្ជកម្មនិងវិនិយោគគឺជាឧបករណ៍ដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរ និងដំឡើងវិស័យសេដ្ឋកិច្ចផងដែរ។ លើសពីនេះទៀត វៀតណាមក៏មានផលប្រយោជន៍ខាង យុទ្ធសាស្ត្រ នៅពេលដែលប្រកាន់ខ្ជាប់តាមយន្តការពាណិជ្ជកម្មបើកចំហ ជាពិសេសគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយបណ្តាខឿនសេដ្ឋកិច្ច    សំខាន់ៗ ព្រមទាំងការទាក់ទាញ FDI ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ