វៀតណាមក្លាយទៅជាទីផ្សារនាំចេញធំទី៣របស់កូរ៉េខាងត្បូងក្នុងត្រីមាសទី១

វៀតណាមក្លាយទៅជាទីផ្សារនាំចេញធំទី៣របស់កូរ៉េខាងត្បូងក្នុងត្រីមាសទី១ - ảnh 1
វៀតណាមក្លាយទៅជាទីផ្សារនាំចេញធំទី៣របស់កូរ៉េខាងត្បូងក្នុងត្រីមាសទី១ (vneconomy.vn)


        Vovworld-តាមរបាយការណ៍ដោយវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្ម​អន្តរជាតិ​
នៃសមាគមពាណិជ្ជកម្មកូរ៉េខាងត្បូងដែលបានប្រកាសនាថ្ងៃទី៦​ឧសភាថា ក្នុងត្រី
មាសទី១ឆ្នាំ២០១៥ វៀតណាមបានឈានឡើងក្លាយទៅជា​ទីផ្សារ​នាំចេញធំទី៣
របស់កូរ៉េខាងត្បូងបន្ទាប់ចិននិងអាមេរិក។ របាយការណ៍​នេះបានចាត់ទុកថា ក្នុង
កាលៈទេសៈពាណិជ្ជកម្មសកលលោកមានកំណើនយឺតយាវ ការដែលវៀតណាម
ក្លាយទៅជាទីផ្សារណាំចេញធំទី៣របស់កូរ៉េខាងត្បូងជា​ព្រឹត្តិការណ៍គួរឲ្យយកចិត្ត
ទុកដាក់។​ ជាពិសេសគឺខណៈដែលកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​(FTA) កូរ៉េខាង
ត្បូង-វៀតណាមទើបនឹងបានភាគីទាំងពីរចុះ​ហត្ថលេខាជាផ្លូវការ។ លោក Park Ji
Eun អ្នកប្រមុខក្រុមស្រាវជ្រាវនៃវិទ្យាស្ថាន​ពោលខាងលើបានចាត់ទុកថា ខណៈ
ដែល FTA កូរ៉េខាងត្បូង-វៀតណាមមាន​សុពលភាពនោះ​ការនាំចេញរបស់កូរ៉េខាង
ត្បូងទៅវៀតណាមនឹងបានកើន​ឡើង​គួរឲ្យកត់សម្គាល់និងវៀតណាមនឹងក្លាយទៅ
ជាទីផ្សារមួយក្នុងចំណោមទីផ្សារនាំចេញជួរមុខរបស់កូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ