វៀតណាមខំប្រឹងប្រែងប្រឆាំងបំរ៉ែបំរួលអាកាសធាតុ

វៀតណាមខំប្រឹងប្រែងប្រឆាំងបំរ៉ែបំរួលអាកាសធាតុ - ảnh 1
ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានក្រុមដំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (giaoduc.edu.vn)

        Vovworld-វៀតណាមខំប្រឹងប្រែងប្រឆាំងបំរ៉ែបំរួលអាកាសធាតុ។ នេះ​ជា​​ការ
​អះអាងរបស់ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានក្រុមដំណាង​អចិន្ត្រៃយ៍
​វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិក្នុងក្របខ័ណ្ឌសិក្ខាសាលា​ស្ដីពីរបៀប
វារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥និងកិច្ចព្រមព្រៀងថ្មីស្ដីពីបំរ៉ែបំរួល​អាកាសធាតុនៅ
ទីក្រុង New York អាមេរិក។ ថ្លែងមតិប្រារព្ធសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូត Nguyen
Phuong Nga បានចាត់ទុកថា ក្នុង២០១៥មានអត្ថន័យ​ពិសេសក្នុងខណៈដែល
អង្គការសហប្រជាជាតិខំប្រឹងប្រែងកសាងរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥
និងខំប្រឹងប្រែងទទួលបានកិច្ចព្រមព្រៀងស្ដិពីបំរ៉ែបំរួល​អាកាសធាតុ។ លោកស្រី
Nguyen Phuong Nga ក៏ឧទ្ទេសនាមអំពីការខំប្រឹង​ប្រែង​មួយចំនួនរបស់វៀតណាមក្នុង
វិស័យនេះ ក្នុងនោះមានការកសាងនិង​អនុវត្ត​យុទ្ធសាស្ត្រជាតិស្ដីពីបំរ៉ែបំរួលអាកាស
ធាតុយុទ្ធសាស្ត្រកំណើនបៃតង ទន្ទឹមនឹងនោះមានបំណងទទួលបានការជួយ
ឧបត្ថម្ភរបស់សហគមន៍អន្តរជាតិសំរាប់ការខំប្រឹងប្រែងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ