វៀតណាមខំប្រឹងប្រែងស្វែងរកនាវា Sunrise

 វៀតណាមខំប្រឹងប្រែងស្វែងរកនាវា Sunrise - ảnh 1
នាវា Sunrise

(VOV)_នាយកដ្ឋានកុងស៊ុល ក្រសួងការបរទេសវៀតណាម ទើបនឹងបានជូន
កំណត់ទូតទៅកាន់ស្ថានទូតនៃបណ្ដាប្រទេស៖ សិង្ហបុរី ម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូ
នេស៊ី ដើម្បីអំពាវនាវជួយឧបត្ថម្ភវៀតណាម ស្វែករកនាវា Sunrise ៦៨៩ ដែលកំពុង
បាត់ទំនាក់ទំនង។ នាវា Sunrise ៦៨៩ ចំណុះរបស់ក្រុមហ៊ុនភាគហ៊ុនដម្លើងនាវា
ជលផល Hai Phong ដែលកំពុងដឹក​ប្រេងចំនួន៥០០០តោន និងនាវិកចំនួន ១៧ នាក់ បានចាកចេញពីកំពង់ផែ Horizon សិង្ហបុរី ចាប់តាំងពីម៉ោង១៨ ថ្ងៃទី២តុលាមក។
 ប៉ុន្តែ ​ចាប់ពី​ពេលនាវាចាកចេញពីកំពុងផែមក ក្រុមហ៊ុនបានបាត់ទំនាក់ទំនងជាមួយ​នាវាទាំងស្រុង។ គណៈកម្មាធិការជាតិ ស្វែងរកនិងជួយសង្គ្រោះវៀតណាម  នាថ្ងៃ
ទី៧  តុលា បានសំណូមពរប្រព័ន្ធផ្សាយសម្លេងតំបន់ឆ្នេរសមុទ្រវៀតណាម  រួម សហការជាមួយមជ្ឈមណ្ឌលស្វែងរកនិងជួយសង្គ្រោះនាវាចរណ៍វៀតណាម បាន
ជូនដំណឹងចំពោះនាវាផ្សេងៗនៅក្នុងតំបន់ ស្ថាប័នរបស់ម៉ាឡេស៊ី ឥណ្ឌូនេស៊ី
 ហ្វីលីពីន និងសិង្ហបុរី ដើម្បីជួយឧបត្ថម្ភ។ ក្រៅពីនោះ​ បញ្ជាការដ្ឋានប៉ូលីសសមុទ្រ ក៏រួមសហការជាមួយប៉ូលីសសមុទ្រនៃ​ប្រទេសចំនួន៤ពោលខាងលើ និងមជ្ឈ មណ្ឌលសន្តិសុខនាវាចរណ៍ បង្ការប្រឆាំងចោរសមុទ្រទ្វីបអាស៊ី ចំពោះករណី
បាត់ទំនាក់ទំនងរបស់នាវា​ Sunrise ៦៨៩ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ