វៀតណាមខំប្រឹងប្រែងអភិរក្សមណ្ឌលប្រព័ន្ធរម្មណីដ្ឋាន Trang An ខេត្ត Ninh Binh


វៀតណាមខំប្រឹងប្រែងអភិរក្សមណ្ឌលប្រព័ន្ធរម្មណីដ្ឋាន Trang An ខេត្ត Ninh Binh  - ảnh 1
វៀតណាមខំប្រឹងប្រែងអភិរក្សមណ្ឌលប្រព័ន្ធរម្មណីដ្ឋាន Trang An ខេត្ត Ninh Binh (Image: VNA)

(VOVworld) – មណ្ឌលប្រព័ន្ធរម្មណីដ្ឋាន Trang An ខេត្ត Ninh Binh (ភាគខាងជើង
វៀតណាម) ទើបនឹងបានទទួលស្គាល់ជាបេតិកភ័ណ្ឌពិភពលោកនៅសម័យប្រជុំ
លើកទី ២៨ នៃគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោករបស់ UNESCO។ តាមអនុ
រដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម លោកស្រី Dang Thi Bich Lien
បានឲ្យដឹងថា៖

“សំណុំឯកសាររបស់វៀតណាមទទួលបានការវាយតំលៃខ្ពស់របស់សមាជិកគ្រប់
រូបនៃ គណៈកម្មាធិការ UNESCO។ ដោយសារ ខេត្ត Ninh Binh បានម្ចាស់ការ
អញ្ជើញបណ្ដាអ្នកជំនាញការអន្តរជាតិទៅដំណើការសិក្សាបុរាណវិទ្យាហើយ
បង្ហាញឲ្យសកលលោកដឹងថា៖ មនុស្សសម័យបុរាណបានរស់នៅនៅតំបន់
Trang An។ បណ្ដាសមាជិកគណៈកម្មាធិ​ការបានវាយតំលៃថា៖ មណ្ឌលប្រព័ន្ធ
រម្មណីដ្ឋាន Trang An គឺជាមណ្ឌលបេតិកភ័ណ្ឌចំរុះដំបូងលើសកលលោកដែល
មានតំលៃទាំងខាងវប្បធម៌ផងនិងធម្មជាតិដែលត្រូវបានអភិរក្សល្អ។មណ្ឌលនេះ
ក៏ត្រូវបានវាយតំលៃគឺជាប្រព័ន្ធរម្មណីដ្ឋានស្អាតមួយក្នុងចំណោមប្រព័ន្ធរម្មណីដ្ឋាន
ស្អាតបំផុតនៅអាស៊ីអាគ្នេយ៍៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ