វៀតណាមគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ភាគីនានាក្នុងការជំរុញដំណើរការសន្តិភាពនៅអាហ្គានីស្ថាន

(VOVWORLD) - ចូលរួមកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេស កកម្មវៀតណាមប្រចាំអ.ស.ប បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការថែរក្សារាល់ សមិទ្ធផលដែលសម្រេចបាននៅអាហ្គានីស្ថាន ហើយអំពាវនាវឲ្យភាគីពាក់ព័ន្ធនានា ឆាប់សម្រេចបានលទ្ធផលជាក់ស្ដែងក្នុងការចរចា។

វៀតណាមគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ភាគីនានាក្នុងការជំរុញដំណើរការសន្តិភាពនៅអាហ្គានីស្ថាន - ảnh 1តំណាងនៃភាគីនានាចូលរួមកិច្ចប្រជុំ។ (រូបថត៖ VOV)
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) កាលពីថ្ងៃទី២២ ខែមិថុនា បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូដើម្បីពិភាក្សាអំពីស្ថានភាពអាហ្គានីស្ថាន ក្រោម អធិបតីភាពរបស់លោកស្រី Eva-Maria Liimets រដ្ឋមន្រ្តីការបរទេសអេស្តូនី ជាប្រទេស កំពុងកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខប្រចាំខែមិថុនាឆ្នាំ២០២១។
ចូលរួមកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេស កកម្មវៀតណាមប្រចាំអ.ស.ប បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការថែរក្សារាល់ សមិទ្ធផលដែលសម្រេចបាននៅអាហ្គានីស្ថាន ហើយអំពាវនាវឲ្យភាគីពាក់ព័ន្ធនានា ឆាប់សម្រេចបានលទ្ធផលជាក់ស្ដែងក្នុងការចរចា។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ នូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ.ស.ប បេសកកម្មជំនួយរបស់អ.ស.ប នៅអាហ្គានីស្ថាន បណ្ដាប្រទេស អង្គការតំបន់និងដៃគូអន្តរជាតិផ្សេងៗក្នុងការជំរុញ ដំណើរការសន្តិភាពនៅប្រទេសនេះផងដែរ។
លោកឯកអគ្គរដ្ឋទូតក៏បានថ្កោលទោសករណីវាយប្រហារលើជនស៊ីវិលនិង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ជីវភាពរស់ ប្រជាជន ហើយអំពាវនាវឲ្យភាគីពាក់ព័ន្ធបញ្ឈប់អំពើហឹង្សា គោរពច្បាប់មនុស្សធម៌ អន្តរជាតិ និងធានាការទទួលជំនួយមនុស្សធម៌និងសុខាភិបាលយ៉ាងគ្រប់គ្រាន់ តែម្ដង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ