វៀតណាមគាំទ្រពហុភាគីនិយមនិងគោរពតួនាទីនៃយន្តការពហុភាគី

(VOVWORLD) - អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា វៀតណាមសង្ឃឹមថា ប្រទេសនានានឹងបន្តគាំទ្រពហុភាគីនិយម ដោយរួមចំណែកវិជ្ជមានក្នុងការកសាង និងពង្រឹងស្ថាប័នពហុភាគី និងច្បាប់អន្តរជាតិដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

វៀតណាមគាំទ្រពហុភាគីនិយមនិងគោរពតួនាទីនៃយន្តការពហុភាគី - ảnh 1អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ហ្វាម ធូហាំង។ (រូបថត៖ ក្រសួងការបរទេស)

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម នារសៀលថ្ងៃទី ៨ ខែមករា នៅទីក្រុងហាណូយ ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានអំពីការដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដកសហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិរាប់សិប រួមទាំងទីភ្នាក់ងារជាច្រើននៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ហ្វាម ធូហាំង បានបញ្ជាក់ថា វៀតណាមគាំទ្រពហុភាគីនិយម និងគោរពតួនាទីនៃយន្តការពហុភាគីក្នុងការដោះស្រាយបញ្ហាសកល។

អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា វៀតណាមសង្ឃឹមថា ប្រទេសនានានឹងបន្តគាំទ្រពហុភាគីនិយម ដោយរួមចំណែកវិជ្ជមានក្នុងការកសាង និងពង្រឹងស្ថាប័នពហុភាគី និងច្បាប់អន្តរជាតិដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ទាក់ទងនឹងមតិសាធារណៈអន្តរជាតិអំពីកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២៥ និងការព្យាករណ៍សម្រាប់ឆ្នាំ ២០២៦  អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ហ្វាម ធូហាំង បានឲ្យដឹងថា៖ សហគមន៍អន្តរជាតិទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗរបស់វៀតណាម។ អ្នកស្រាវជ្រាវសេដ្ឋកិច្ច វិនិយោគិនបរទេស និងមិត្តភក្តិអន្តរជាតិជាច្រើន បានចាត់ទុកវៀតណាមជាចំណុចភ្លឺមួយ ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដ៏អាប់អួរនាពេលកន្លងមកនេះ។ អង្គការរូបិយវត្ថុអន្តរជាតិ បានចាត់ថ្នាក់ប្រទេសវៀតណាមក្នុងចំណោមប្រទេសកំពូលទាំង ១០ ដែលមានអត្រាកំណើនខ្ពស់បំផុតនៅលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ