វៀតណាមគាំទ្រយ៉ាងខ្ជាប់ខ្ជួនចំពោះកម្ពុជាក្នុងការអភិវឌ្ឍប្រកបដោយសន្តិភាពនិងស្ថិរភាព

(VOVWORLD) - នារសៀលថ្ងៃទី១០ ខែមេសា នៅទីក្រុងហាណូយ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានចែករំលែកទស្សនៈរបស់វៀតណាមចំពោះសំណួររបស់អ្នកសារព័ត៌មានអំពីកម្ពុជា បញ្ចប់ការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាម។

លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា ទស្សនៈដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមត្រូវបានបញ្ជាក់យ៉ាងច្បាស់ជាច្រើនលើកច្រើនសារហើយ។ តាមនោះ វៀតណាមជានិច្ចកាលមានបំណងចង់ថែរក្សា និងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើរជាមួយប្រទេសនានានៅលើពិភពលោក ខណៈកិច្ចសហប្រតិបត្តិការទាំងនោះត្រូវរួមចំណែកយ៉ាងវិជ្ជមានដល់សន្តិភាព សន្តិសុខ ស្ថិរភាព វិបុលភាពក្នុងតំបន់ និងពិភពលោក ស្របតាមទំនៀមទំលាប់អន្តរជាតិ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។ វៀតណាមគោរពឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា ហើយគាំទ្រយ៉ាងខ្ជាប់ខ្ជួនចំពោះកម្ពុជាក្នុងការអភិវឌ្ឍប្រកបដោយសន្តិភាព ស្ថិរភាព និងជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ