វៀតណាមគាំទ្រសកម្មភាពសហប្រតិបត្តិការរវាងទីក្រុង Busan (កូរ៉េខាងត្បូង)ជាមួយដំបន់នានារបស់វៀតណាម

វៀតណាមគាំទ្រសកម្មភាពសហប្រតិបត្តិការរវាងទីក្រុង Busan (កូរ៉េខាងត្បូង)ជាមួយដំបន់នានារបស់វៀតណាម - ảnh 1
វៀតណាមគាំទ្រសកម្មភាពសហប្រតិបត្តិការរវាងទីក្រុង Busan (កូរ៉េខាងត្បូង)ជាមួយដំបន់នានារបស់វៀតណាម (VGP)

        Vovworld-វៀតណាមគាំទ្រសកម្មភាពសហប្រតិបត្តិការរវាងទីក្រុង Busan
(កូរ៉េ​ខាងត្បូង)​ជាមួយដំបន់នានារបស់វៀតណាម។ នាយករដ្ឋមន្ត្រីវៀត​ណាម​
លោក Nguyen Tan Dung បានអះអាងដូច្នេះនៅពិធីជួបសន្ទនាលោក Park Soo
Kwan អគ្គកុងស៊ុល​កត្តិយសវៀតណាមប្រចាំនៅដំបន់ Busan-Gyeongnam ដែល​​
កំពុងទៅ​បំពេញទស្សនកិច្ចនៅវៀតណាមនារសៀលថ្ងៃទី២១កក្កដា។
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានផ្ដោតសំខាន់ទៅលើសក្ដានុភាព
​សហប្រតិបត្តិ​ការ​រវាងវៀតណាមនិង​កូរ៉េខាងត្បូងនៅតែធំធេងនិងពហុបែប
មាន​បំណងលោក Park Soo Kwan បន្ត​មាន​ការ​រួមចំណែកជាច្រើនក្នុងការជំរុញ​
ទំនាក់​ទំនងសហប្រតិបត្តិការរួមរវាង Busan និង​ដំបន់នានារបស់វៀតណាមលើ
​វិស័យ​សេដ្ឋកិច្ច វិនិយោគពាណិជ្ជកម្មទេសចរណ៍ជា​ដើម។ លោក​ Park Soo Kwan
ឲ្យដឹងថា ធនាគារ Busan កំពុងសហការ​ជា​មួយ​ស្ថាប័ន​អង្គភាពអាជីវកម្មកូរ៉េខាង
ត្បូងជំរុញពន្លៀនដើម្បីមានវិនិយោគិន Busan ជា​​ច្រើន​មក​វិនិយោគអាជីវកម្មនៅ
វៀតណាម។ លោកបានអះអាងថា​នឹងបន្ត​ខំប្រឹង​ប្រែង​អស់ពី​កំលាំង​កាយចិត្ត
ដើម្បីរួមចំណែកជំរុញទំនាក់ទំនង​សហប្រតិបត្តិ​ការ​មិត្តភាពរវាង​វៀត​ណាមនិង
កូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ