វៀតណាមគោរពចំពោះសាមគ្គីភាព និងការជួយឧបត្ថម្ភទាន់ពេលវេលារបស់ សហគមន៍អន្តរជាតិនិងប្រជាជនវៀតណាមនៅបរទេសក្នុងការជម្នះពុះពារលើផលវិបាកនៃព្យុះទីហ្វុងយ៉ាហ្គី

(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសបានជូនដំណឹងថា រហូតមកដល់ពេលនេះ សហ គមន៍ជនវៀតណាមនៅក្រៅប្រទេសបានបរិច្ចាគ និងឧបត្ថម្ភដោយផ្ទាល់នូវទឹកប្រាក់ ចំនួន ១៣ ពាន់លានដុង (ជិត ៥៣០ ពាន់ដុល្លារអាមេរិក) ហើយនឹងបន្តបរិច្ចាគបន្ថែម ទៀតដើម្បីជួយឧបត្ថម្ភដល់បណ្ដាមូលដ្ឋាន ប្រជាជនដែលរងគ្រោះដោយសារខ្យល់ព្យុះ។

វៀតណាមគោរពចំពោះសាមគ្គីភាព និងការជួយឧបត្ថម្ភទាន់ពេលវេលារបស់ សហគមន៍អន្តរជាតិនិងប្រជាជនវៀតណាមនៅបរទេសក្នុងការជម្នះពុះពារលើផលវិបាកនៃព្យុះទីហ្វុងយ៉ាហ្គី - ảnh 1ទំនិញដែលឧបត្ថម្ភដោយអង្គការ Samaritan's Purse និងរដ្ឋាភិបាលស្វីសសម្រាប់ខេត្ត Yen Bai, Lao Cai និង Cao Bang ដែលរងការខូចខាតដោយសារព្យុះ យ៉ាហ្គី ត្រូវបានដឹកជញ្ជូនមកកាន់អាកាសយានដ្ឋាន Noi Bai (ហាណូយ) នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤។ (រូបថត៖ TTXVN)
នារសៀលថ្ងៃទី ១៩ ខែកញ្ញា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ ឆ្លើយសំណួររបស់អ្នកសារ ព័ត៌មានអំពីសហគមន៍អន្តរជាតិ និងប្រជាជនវៀតណាមនៅក្រៅប្រទេសដែលមាន សកម្មភាពជួយឧបត្ថម្ភប្រជាជននៅតំបន់រងគ្រោះដោយព្យុះទីហ្វុង យ៉ាហ្គី នៅប្រទេស វៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានអះអាងថា វៀតណាមគោរពជានិច្ចចំពោះសាមគ្គីភាពដ៏មានតម្លៃ ការលើក ទឹកចិត្ត សាកសួរសុខទុក្ខ និងការជួយឧបត្ថម្ភដោយទាន់ពេលវេលារបស់សហគមន៍ អន្តរជាតិ និងសហគមន៍ជនវៀតណាមនៅក្រៅប្រទេសចំពោះរដ្ឋាភិបាល និងប្រជាជន វៀតណាម ដើម្បីរួមដៃគ្នាជំនះពុះពារលើការខូចខាតដ៏ធំធេងដែលបណ្តាលមកពីគ្រោះ មហន្តរាយធម្មជាតិ ខ្យល់ព្យុះ និងទឹកជំនន់។ អាស្រ័យហេតុនោះ ជួយវៀតណាមរក្សា ស្ថិរភាពស្ថានការណ៍ ស្តារផលិតកម្ម និងអាជីវកម្មឡើងវិញ ហើយជំរុញកំណើន។
អ្នកនាំពាក្យក្រសួងការបរទេសបានជូនដំណឹងថា រហូតមកដល់ពេលនេះ សហ គមន៍ជនវៀតណាមនៅក្រៅប្រទេសបានបរិច្ចាគ និងឧបត្ថម្ភដោយផ្ទាល់នូវទឹកប្រាក់ ចំនួន ១៣ ពាន់លានដុង (ជិត ៥៣០ ពាន់ដុល្លារអាមេរិក) ហើយនឹងបន្តបរិច្ចាគបន្ថែម ទៀតដើម្បីជួយឧបត្ថម្ភដល់បណ្ដាមូលដ្ឋាន ប្រជាជនដែលរងគ្រោះដោយសារខ្យល់ព្យុះ៕€

ប្រតិកម្មទៅវិញ

ផ្សេងៗ