វៀតណាមចែករំលែកការខូចខាតជាមួយបណ្ដាប្រទេសរងឥទ្ធិពលដោយការរញ្ជួយដី


វៀតណាមចែករំលែកការខូចខាតជាមួយបណ្ដាប្រទេសរងឥទ្ធិពលដោយការរញ្ជួយដី - ảnh 1
វៀតណាមចែករំលែកការខូចខាតជាមួយបណ្ដាប្រទេសរងឥទ្ធិពលដោយការរញ្ជួយដី (Image: VNA)

(VOVworld) – នាថ្ងៃទី ១៨ មេសា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម
លោក Le Hai Binh បានឲ្យដឹងថា៖ វៀតណាមសម្តែងការសោកស្តាយដ៏ជ្រាល
 ជ្រៅចំពោះគ្រោះធម្មជាតិដែលបានកើតមានឡើងជាបន្តបន្ទាប់ក្នុងប៉ុន្មានថ្ងៃ
កន្លងទៅនៅប្រទេសមួយចំនួន ជាពិសេសគឺការរញ្ជួយដីនៅ Ecuador ដែលធ្វើ
ឲ្យ មនុស្សចំនួនរាប់រយនាក់បាត់បង់ជីវិតនិងរាប់ពាន់នាក់ទៀតរងការខូចខាត
ដ៏ធ្ងន់ ធ្ងរទាំងខាងសម្ភារៈនិងស្មារតី។ វៀតណាមសង្ឃឹមថា៖ ប្រទេសនិងប្រជា
ពលរដ្ឋ  Ecuador នឹងជំនះពុះពារលើផលវិបាកដោយគ្រោះធម្មជាតិ បន្តស្ថិរភាព
និងអភិវ ឌ្ឍន៍។ លោក Le Hai Binh ក៏បានឲ្យដឹងថែមទៀតថា៖ តាមព័ត៌មានពី
ស្ថានទូត វៀតណាមប្រចាំននៅឆីលីនិង Ecuador ថា៖ គ្មានប្រជាពលរដ្ឋវៀត
ណាមណា មួយដែលរងរបួសក្នុងការរញ្ជួយដីពោលខាងលើនៅឡើយ។ ក្នុង
ពេលនោះ រដ្ឋមន្ត្រីការបរទេសបណ្ដាប្រទេសអាស៊ាន នាថ្ងៃទី ១៧ មេសា
បានចេញសេចក្តី​ប្រកាសស្តីពីការរញ្ជួយដីនានាដែលទើបនឹងកើតមានឡើង
នៅប្រទេសមួយចំនួន លើពិភពលោក។ សេចក្តីថ្លែងការបានលើកច្បាស់ថា៖
 ប្រទេសអាស៊ានទាំង ឡាយរំលែកទុកដ៏ជ្រាលជ្រៅចំពោះការខូចខាតដោយ
ការរញ្ជួយដីនាពេលថ្មីៗនេះនៅអាប់ហ្គានីស្ថាន Bangladesh Ecuador ឥណ្ឌា
ជប៉ុន មីយ៉ាន់ម៉ា ណេប៉ាល និងប៉ាគីស្ថាន ព្រមទាំង ត្រៀមខ្លួនជាស្រេចសហ
ប្រតិបត្តិការនិងជួយឧបត្ថម្ភ ក្រោមរូបភាពណាទាំងអស់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ