វៀតណាមចែករំលែកបទពិសោធន៍ទប់ទល់នឹងគ្រោះធម្មជាតិនៅអ.ស.ប

វៀតណាមចែករំលែកបទពិសោធន៍ទប់ទល់នឹងគ្រោះធម្មជាតិនៅអ.ស.ប - ảnh 1
ឯកអគ្គរដ្ឋទូត Le Hoa Trung ប្រធានគណៈ ប្រតិភូអចិន្ត្រៃយ៍វៀតណាម
ប្រចាំនៅអ.ស.ប


(VOVworld)-នាថ្ងៃទី២៧កុម្ភៈ ឯកអគ្គរដ្ឋទូលោក Le Hoai Trung ប្រធានគណៈ ប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអ.ស.ប បានអញ្ជើញចូលរួមក្នុងតួនាទីជាវាគ្មិន
ក្នុងពិធីប្រកាសរបាយការណ៍ស្តីអំពី ការត្រៀមរៀបចំហិរញ្ញវត្ថុសំដៅទប់ទល់ជាមួយ
បណ្តាករណីបន្ទាន់ ដែលអង្គការកសិកម្មនិងស្បៀងអារ ហាររបស់អ.ស.ប (FAO)ធ្វើ
ជាអធិបតី។ ក្នុងកាលៈទេសៈដែលពិភពលោកកំពុងប្រឈមមុខនឹង ហានិភ័យ គ្រោះធម្មជាតិក្រោមរូបភាពជាច្រើននោះ របាយការណ៍ពោល​ខាងលើបានស្នើរថា ត្រូវមានការផ្លាស់ប្តូរអំពីរបៀបទាក់ទងទប់ទល់ជាមួយរាល់ ហានិភ័យ ក្នុងនោះគឺប្រ
មូលផ្តុំប្រភពហិរញ្ញវត្ថុសម្រាប់ការងារត្រៀមរៀបចំ និងរាំងស្កាត់ហានិភ័យ។ នៅក្នុង
ពិធីនេះ ឯកអគ្គរដ្ឋទូត Le Hoai Trung បានចែករំលែកអំពី មេរៀនបទពិសោធន៍របស់
វៀតណាមក្នុងការទប់ទល់ជាមួយគ្រោះធម្មជាតិ ក្នុងនោះបានផ្តោតទៅលើការយល់
ដឹងដ៏ពេញលេញរាល់អត្ថន័យរបស់ការងារបង្ការ និង លើកទឹកចិត្តការចូលរួមរបស់
ប្រព័ន្ធនយោបាយទាំងមូល ក្រសួងផ្នែកនានា រួមជាមួយអង្គការនយោបាយ-សង្គម
និងប្រជាជនក្នុងការទប់ទល់នឹងគ្រោះធម្មជាតិនិងបំរែបំរួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ