វៀតណាមចែករំលែកអត្ថន័យដ៏ពិសិទ្ធនៃពិធីបុណ្យវិសខបូជា

(VOVWORLD) - នាថ្ងៃទី ២ ឧសភា នៅទីស្នាក់ការ អ.ស.ប. បានប្រារព្ធឡើងពិធីរំលឹកខួប ពិធីបុណ្យវិសខបូជាដោយមានការចូលរួមរបស់ឯកអគ្គរដ្ឋទូតប្រធានអង្គទូតនៃ ប្រទេសជាសមាជិកនានារបស់ អ.ស.ប. រួមជាមួយព្រះអង្ឃនិងពុទ្ធចារិសុទ្ធ រាប់រយនាក់មកពីគ្រប់ទិសទី។ 
វៀតណាមចែករំលែកអត្ថន័យដ៏ពិសិទ្ធនៃពិធីបុណ្យវិសខបូជា - ảnh 1 វៀតណាមចែករំលែកអត្ថន័យដ៏ពិសិទ្ធនៃពិធីបុណ្យវិសខបូជា

នាថ្ងៃទី ២ ឧសភា នៅទីស្នាក់ការ អ.ស.ប. បានប្រារព្ធឡើងពិធីរំលឹកខួប ពិធីបុណ្យវិសខបូជាដោយមានការចូលរួមរបស់ឯកអគ្គរដ្ឋទូតប្រធានអង្គទូតនៃ ប្រទេសជាសមាជិកនានារបស់ អ.ស.ប. រួមជាមួយព្រះអង្ឃនិងពុទ្ធចារិសុទ្ធ រាប់រយនាក់មកពីគ្រប់ទិសទី។ អញ្ជើញចូលរួមពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អ.ស.ប. លោកស្រី Nguyen Phuong Nga បានថ្លែងបតិអំពីអត្ថន័យដ៏ពិ សិទ្ធិនៃពិធីបុណ្យវិសខបូជា ហើយអះអាងនូវកំលាំងរស់និងតំលៃនៃវិន័យធម៌ ពុទ្ធសាសនា។ ចែករំលែកអំពីតួនាទីរបស់ពុទ្ធសាសនានៅវៀតណាម លោកស្រី Nguyen Phuong Nga បានអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់ រដ្ឋវៀតណាមគឺគោរពនិងបង្កលក្ខណៈងាយស្រួលសំរាប់ប្រជាពលរដ្ឋអនុវត្ត សិទ្ធិសេរីភាពខាងជំនឿសាសនា ជំរុញការសម្របសម្រួលនិងសាមគ្គីភាពរវាង សាសនាទាំងអស់ក៏ដូចជាពង្រីកតំលៃវប្បធម៌និងសិល្បធម៌នៃសាសនាទាំងឡាយ រួមចំណែកក្នុងគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ នាំមកនូវជីវភាពរស់នៅ ល្អប្រសើរសំរាប់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ