វៀតណាមចេញផ្សាយផែនការអនុវត្តន៍សេចក្តីប្រកាសសកលស្តីពីការផ្លាស់ប្ដូរថាមពលធ្យូងថ្មទៅជាថាមពលស្អាត

(VOVWORLD) - នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ទើបតែបានចុះហត្ថលេខាលើ សេចក្តីសម្រេចចេញផ្សាយផែនការអនុវត្តន៍សេចក្តីប្រកាសសកលស្តីពីការផ្លាស់ប្ដូរថាមពលធ្យូងថ្មទៅជាថាមពលស្អាត។

វៀតណាមចេញផ្សាយផែនការអនុវត្តន៍សេចក្តីប្រកាសសកលស្តីពីការផ្លាស់ប្ដូរថាមពលធ្យូងថ្មទៅជាថាមពលស្អាត - ảnh 1រូបថត៖ baochinhphu.vn
ផែនការនេះបានដាក់ចេញគោលដៅទូទៅនោះ គឺម្ចាស់ការចូលរួមនៅក្នុងនិន្នាការសកលក្នុងការអភិវឌ្ឍកាបូនទាប; កៀរគរធនធានក្នុងស្រុក និងអន្តរជាតិទាំងអស់សម្រាប់ការអភិវឌ្ឍថាមពលអគ្គិសនី; ស្រាវជ្រាវ និង អនុវត្តន៍បច្ចេកវិទ្យាចំហេះដោយឥន្ធនៈស្អាត ដើម្បីកាត់បន្ថយជាបណ្ដើរៗការបំភាយ ឧស្ម័ននៅក្នុងរោងចក្រអគ្គីសនីដើរដោយធ្យូងថ្ម; បង្កើតផែនទីបង្ហាញផ្លូវសម្រាប់ បញ្ឈប់រោងចក្រអគ្គីសនីដើរដោយធ្យូងថ្ម; ជំរុញខ្លាំងនូវការធ្វើអាជីវកម្ម និងការ ប្រើប្រាស់ជាអតិបរមានៃប្រភពថាមពលកកើតឡើងវិញសម្រាប់ផលិតអគ្គិសនី រួម ចំណែកដល់កិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសកល។ ទន្ទឹមនឹងនោះ កសាងនិងអនុវត្តន៍ភារកិច្ច និងដំណោះស្រាយដ៏ទូលំទូលាយ ដើម្បី ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរថាមពល សំដៅអនុវត្តន៍ ការសន្យាសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។
គោលដៅជាក់លាក់សម្រាប់ដំណាក់កាលរហូតដល់ឆ្នាំ ២០៣០ គឺ ធ្វើការ ស្រាវជ្រាវ សាកល្បងការដំឡើងប្រព័ន្ធទទួល- បញ្ជូនកាបូនដល់រោងចក្រអគ្គីសនីដើរ ដោយធ្យូងថ្ម ដោយប្រើបច្ចេកវិទ្យាចាស់ និងមានប្រសិទ្ធភាពទាប; ស្រាវជ្រាវ និង សាកល្បងការអនុវត្តបច្ចេកវិទ្យាចំហេះដោយឥន្ធនៈជីវម៉ាស និងអាម៉ូញាក់នៅ រោងចក្រអគ្គីសនីដើរដោយធ្យូងថ្ម ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន CO២។ នៅឆ្នាំ ២០៥០ អភិវឌ្ឍន៍ប្រភពថាមពលអគ្គីសនីស្អាត ដើម្បីធានាការផ្គត់ផ្គង់អគ្គិសនី គ្រប់គ្រាន់សម្រាប់ប្រព័ន្ធថាមពលអគ្គីសនីជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ