វៀតណាម-ចិនជំរុញទំនាក់ទំនងយុទ្ធសាស្ត្រប្រកបដោយតម្លាភាព ស្ថិរភាព

វៀតណាម-ចិនជំរុញទំនាក់ទំនងយុទ្ធសាស្ត្រប្រកបដោយតម្លាភាព ស្ថិរភាព - ảnh 1
លោក Le Hong Anh ជួបសម្ដែងការគួរសមអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xí Jìnpíng (TTXVN)

          (VOV)_នារសៀលថ្ងៃទី២៧ សីហា នៅទីក្រុងប៉េកាំង (ចិន) លោក Le Hong
 Anh សមាជិកការិយាល័យនយោបាយ បេសកជនពិសេសនៃអគ្គ​លេខាបក្សកម្មុយ នីស្តវៀតណាម លោក Nguyen Phu Trong បានជួប​សម្ដែងការគួរសមអគ្គលេខាបក្ស  និងជាប្រធានរដ្ឋចិន លោក Xí Jìnpíng ។ ​នៅទីនេះ លោក Le Hong Anh បានអះ អាងថា៖ បក្ស រដ្ឋ និងប្រជាជន​វៀតណាមជានិច្ចកាលគោរព និងមានគោលបំណង
រួមជា មួយបក្ស រដ្ឋ និងប្រជាជនចិន ពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូសហប្រតិបត្តិ ការយុទ្ធសាស្ត្រលើគ្រប់វិស័យ រវាងវៀតណាមនិងចិន អភិវឌ្ឍន៍ដោយឥតឈប់ឈរ
 តម្លា​ភាព និងស្ថិរភាពយូរអង្វែង។ លោក Le Hong Anh បានស្នើថ្នាក់ដឹកនាំជាន់​ខ្ពស់ របស់បក្សទាំងពីរ រដ្ឋទាំងពីរត្រូវបង្កើនការបញ្ជាណែនាំដើម្បីនាំទំនាក់​ទំនងរវាងបក្ស
ទាំងពីរ  រដ្ឋទាំងពីរ វៀតណាមនិងចិនស្ដាឡើងវិញយ៉ាងឆាប់ៗ និងអភិវឌ្ឍន៍ប្រកប ដោយតម្លាភាព ស្ថិរភាពលើគ្រប់វិស័យ។ ទន្ទឹមនឹងនោះ បញ្ជាណែនាំបណ្ដាស្ថាប័ន មានសមត្ថកិច្ចនៃភាគីនិមួយៗ យល់ដឹង​ច្បាស់និងអនុវត្តតាមការព្រមព្រៀងរួមរវាង ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរ និងអនុវត្តយ៉ាងម៉ត់ចត់ការព្រមព្រៀង
ស្ដីពីបណ្ដាគោលការណ៍ជាសារវ័ន្តដើម្បីដោះស្រាយបណ្ដាបញ្ហានៅលើសមុទ្រ
 រវាងវៀតណាមនិងចិន គ្រប់គ្រង់ស្ថានភាពប្រកបដោយល្អប្រសើ និងដោះស្រាយ
រាល់ជំលោះលើសមុទ្រអោយសមហេតុសមផល រក្សារសន្តិភាព ស្ថិរភាពនៅលើ
សមុទ្រខាងកើត បំពេញគោលបំណងនិងផលប្រយោជន៍របស់ប្រជាជននៃប្រទេស
ទាំងពីរ រួមចំណែកចូលក្នុងសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿងក្នុង​តំបន់។

          អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xí Jìnpíng  បានអះ​អាង​ថា៖​ បក្ស  រដ្ឋាភិបាល និងប្រជាជនចិន គោរពនិងយកចិត្តទុកដាក់ដល់​ការអភិវឌ្ឍន៍ទំនាក់
ទំនង ជាមួយវៀតណាម ជានិច្ចកាលរក្សារទិសស្លោក​សហប្រតិបត្តិការមិត្តភាពជា
មួយ វៀតណាម និងរួមជាមួយបក្ស រដ្ឋ រដ្ឋា​ភិបាលវៀតណាម ខំប្រឹងប្រែងជំរុញទំ
នាក់ ទំនងដៃគូសហប្រតិបត្តិការ​យុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងចិន  បន្តអភិវឌ្ឍន៍។ 

          មុននោះ នាថ្ងៃទី២៧ សីហា លោក Le Hong Anh បានជួបសន្ទនា​ជាមួយ
លោក​Liu Yun Shan  សមាជិកអចិន្ត្រៃយ៍ការិយាល័យនយោបាយ  លេខាគណៈលេ
ខា បក្សកម្មុយនីស្តចិន។ នៅទីនេះ ភាគីទាំងពីរបានឯកភាពអំពិខ្លឹមសារសំខាន់ចំនួន ៣ ដើម្បីបញ្ជាណែនាំ អភិវឌ្ឍន៍ទំនាក់ទំនងរវាងបក្ស​ទាំងពីរ រដ្ឋទាំងពីរក្នុងរយៈពេល
ខាងមុខនេះ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ