វៀតណាម-ចិនរក្សាប្រពៃណីមិត្តភាពដ៏ល្អប្រសើរ បង្កើនការជួបប្រាស្រ័យរវាង ប្រជាជនជាមួយប្រជាជន បង្កើតមូលដ្ឋានគ្រឹះសង្គមដ៏រឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគី

(VOVWORLD) - នាថ្ងៃទី១៦ខែមករា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២០ ឆ្នាំជូត ទោស័ក និងអបអរសាទរខួបលើកទី៧០ទិវាបង្កើតទំនាក់ទំនងការទូតរវាង វៀតណាម-ចិននោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានអញ្ជើញ ពិភាក្សាការងារតាមទូរស័ព្ទ។
វៀតណាម-ចិនរក្សាប្រពៃណីមិត្តភាពដ៏ល្អប្រសើរ បង្កើនការជួបប្រាស្រ័យរវាង ប្រជាជនជាមួយប្រជាជន បង្កើតមូលដ្ឋានគ្រឹះសង្គមដ៏រឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគី - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានពិភាក្សាការងារតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping (រូបថត៖ TTXVN)

  អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអបអរសាទរបក្ស រដ្ឋាភិបាលនិងប្រជាជនចិនអំពីរាល់សមិទ្ធផលក្នុងការកសាង អភិវឌ្ឍនិងកែទម្រង់ប្រទេសជាតិនាពេលកន្លងទៅ ព្រមទាំងជូនពរប្រជាជនចិនទាំងអស់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី២០២០ផងដែរ។

        លោកបានអះអាងថា ទំនាក់ទំនងមិត្តភាពនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគឺសមស្របនឹងបំណងប្រាថ្នា និងផលប្រយោជន៍ជាសារវ័ន្តរបស់ប្រជាជននៃប្រទេសទាំងពីរ។ លោក Nguyen Phu Trong ចាត់ទុកថា ភាគីទាំងពីរត្រូវការរក្សាប្រពៃណីមិត្តភាពដ៏ល្អប្រសើរ បង្កើនការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន បង្កើតមូលដ្ឋានគ្រឹះសង្គមដ៏រឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគី ព្រមទាំងប្រកាន់យ៉ាងខ្ជាប់នូវការដោះស្រាយបញ្ហានៅសេសសល់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការយោគយល់គ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេសទាំងពីរ និងស្របច្បាប់អន្តរជាតិ។ អាស្រ័យហេតុនោះ ជំរុញទំនាក់ទំនងរវាង វៀតណាម-ចិនអោយមានការរីកចម្រើនប្រកបដោយស្ថិរភាព ស្មោះត្រង់ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក។

អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi JinPing បានជូនពរប្រជាជនវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី វៀតណាម ២០២០ ព្រមទាំងជូនពរចំពោះសមិទ្ធផលដ៏ធំធេងដែលប្រជាជនវៀតណាមសម្រេចបានពីមហាសន្និបាត ទី១២ រហូតដល់ពេលនេះ ព្រមទាំងសំដែងការជឿជាក់ថាក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជន វៀតណាម នឹងបន្តសម្រេចបានជោគជ័យធំជាងនេះទៀតក្នុងដំណាក់កាលខាងមុខផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi JinPing បានអះអាងថាបក្ស រដ្ឋាភិបាល និងប្រជាជនចិន ផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម ហើយត្រៀមខ្លួនជាស្រេចរួមសហការជាមួយបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម បង្កើនជំនឿទុកចិត្តខាងនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងលើគ្រប់វិស័យ ដែលនាំមកនូវផលប្រយោជន៍ពិតប្រាកដជាក់ស្តែងជូនដល់ប្រជាជននៃប្រទេសទាំងពីរ ។ ម្យ៉ាងវិញទៀត ប្រធានរដ្ឋចិនបានអះអាងថានឹងគាំទ្រយ៉ាងសកម្មដើម្បីឲ្យវៀតណាមបំពេញឲ្យបានល្អភារកិច្ចជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិខុសអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១ និងជាប្រធានប្តូរវេនអាស៊ាន២០២០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ