វៀតណាមចូលរួមជំនួបអន្តរជាតិនៃបណ្ដាគណៈបក្សកុម្មុយនីស្តនិងពលករ

វៀតណាមចូលរួមជំនួបអន្តរជាតិនៃបណ្ដាគណៈបក្សកុម្មុយនីស្តនិងពលករ - ảnh 1
គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក Tran Dac Loi អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបានចូលរួមជំនួបមុខ (dangcongsan.vn)



        Vovworld-ចាប់ពីថ្ងៃទី១៣ដល់១៥វិច្ឆកា ជំនួបអន្តរជាតិលើកទី១៦​នៃបណ្ដា
​គណៈបក្សកុម្មុយនីស្តនិងពលករបានប្រព្រឹត្តទៅនៅអេក្វាទ័រដោយប្រធានបទ
តួនាតីរបស់បណ្ដាគណៈបក្សកុម្មុយនីស្តនិងពលករក្នុងការតស៊ូប្រឆាំងនឹងការ
ជិះជាន់សង្កត់សង្កិនរបស់លិទ្ធិចក្រព័ទលិទ្ធិមូលធននិយម-មូលហេតុបង្កើតឡើង
វិបត្តិ​សង្គ្រាម​និង​គាំទ្រកំលាំងហ្វាស់ស៊ីតជាតិនិយមប្រឆាំងនឹងសិទ្ធិរបស់ពលករ
និងប្រជាជន បុព្វហេតុរំដោះសង្គមនិងប្រជាជាតិ ការអភិវឌ្ឍន៍នៃការតស៊ូវណ្ណនិង
លិទ្ធិ​សង្គម​និយម។ ចូលរួមជំនួបមុខមានដំណាងរបស់គណៈបក្សចំនួន៥៣មកពី
ប្រទេស​ចំនួន៤២លើពិភពលោក។

        គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក Tran Dac Loi អនុ
ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបានចូលរួមជំនួបមុខ។ អគ្គលេខា
គណៈបក្សកុម្មុយនីស្តអេក្វាទ័រលោក Winston Alarcon ក្នុងពិធីជួប​សន្ទនាជាមួយ
គណៈប្រតិភូបានវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់គណៈប្រតិភូបក្សកុម្មុយ
នីស្តវៀតណាមនិងអះអាងថាចង់បង្កើនថែមទៀតទំនាក់ទំនងជាមួយ​បក្សកុម្មុយ
នីស្តវៀតណាមនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ