វៀតណាមចូលរួមផ្សារណាត់ចំណីអាហារអន្តរជាតិនៅប្រទេសអាហ្សង់ទីន

វៀតណាមចូលរួមផ្សារណាត់ចំណីអាហារអន្តរជាតិនៅប្រទេសអាហ្សង់ទីន - ảnh 1
តំណាងស្ថាប័នពាណិជ្ជកម្មវៀតណាមកំពុងផ្លាស់ប្ដូរជាមួយតំណាងអង្គភាពអាជីវកម្មអាហ្សង់ទីន (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី១៦ មេសា វៀតណាមជាលើកដំបូងចូលរួមក្នុងផ្សារណាត់
ចំណី អាហារអន្តរជាតិ (Fiar ២០១៥) ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Rosario ខេត្ត
Santa Fe ប្រទេសអាហ្សង់ទីនចាប់ពីថ្ងៃទី១៥ដល់ទី១៨ មេសា។ផ្សារណាត់លើកនេះ
 មានការ ចូលរួមរបស់អង្គភាពអាជីវកម្មអាហ្សង់ទីនចំនួន៣០០និងតំណាងផ្សេងៗ
ទៀតមកពី ប្រទេសជាច្រើនដូចជា អាមេរិក រុស្ស៊ី អ៊ីតាលី ថៃ វៀតណាមជាដើម។ តំណាងស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅអាហ្សង់ទីន បានឧទ្ទេសនាមអំពីបែប បទគយចំពោះបណ្ដាមុខទំនិញដែលអង្គភាពអាជីវកម្មនៃប្រទេសអាមេរិកភាគខាង ត្បូងនានាចង់នាំចេញទៅវៀតណាម ក៏ដូចជាសក្ដានុភាពរបស់មុខទំនិញមួយចំនួន នៃវៀតណាមដូចជាកាហ្វេ កៅស៊ូ និងផលិតផលឈើជាដើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ