វៀតណាមចូលរួមផ្សារណាត់ពាណិជ្ជកម្មវិនិយោគអន្តរជាតិលើកទី ១៨

វៀតណាមចូលរួមផ្សារណាត់ពាណិជ្ជកម្មវិនិយោគអន្តរជាតិលើកទី ១៨  - ảnh 1
ស្តង់ទំនិញរបស់ វៀតណាមបានទាក់ទាញការយកចិត្តទុកដាក់ពីភ្ញៀវជាច្រើនកុះករ។
 (Image: Vietnamplus)

(VOVworld) – វៀតណាមបាននាំមកផលិតផលជាច្រើនដែលពោពេញទៅ ដោយអត្តសញ្ញាណវប្បធម៌វិសេសវិសាលរបស់ខ្លួន ដូចជា អង្ករ កាហ្វេ គ្រឿង
ភាជន៍ ជាដើម ក្នុងផ្សារណាត់ពាណិជ្ជកម្មវិនិយោគអន្តរជាតិ (MIF) លើកទី
១៨ ដែល បានបើក នាថ្ងៃទី ១៧ តុលា នៅ  Macau (ចិន)។ ស្តង់ទំនិញរបស់
វៀតណាមបានទាក់ទាញការយកចិត្តទុកដាក់ពីភ្ញៀវជាច្រើនកុះករ។ ស្តង់
ទំនិញចំនួន ១ ពាន់ ៩ រយ ស្តង់និងអង្គភាពអាជីវកម្មចំនួន ៤ ពាន់ ៦ រយ
 មកពីប្រទេសចំនួន ៥០ លើសកលលោកបានចូលរួមផ្សារណាត់លើកនេះ។ នេះគឺជាព្រឹត្តិការណ៍សេដ្ឋកិច្ចពាណិជ្ជកម្មអន្តរជាតិធំបំផុតដែលប្រព្រឹត្តទៅ
ប្រចាំឆ្នាំនៅ Macau (ចិន) និងក្លាយទៅជាស្ពានមួយដើម្បីអង្គភាពអាជីវកម្ម
ក្នុងតំបន់និងលើពិភពលោកជួបប្រាស្រ័យជាមួយគ្នា។ ផ្សារណាត់លើកនេះ
នឹងអូសបន្លាយ ដល់ថ្ងៃទី ២០ តុលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ