វៀតណាមចូលរួមពិធីបុណ្យអាហារតាមដងវិថីធំផុតរបស់សាធារណរដ្ឋឆែក

វៀតណាមចូលរួមពិធីបុណ្យអាហារតាមដងវិថីធំផុតរបស់សាធារណរដ្ឋឆែក - ảnh 1
វៀតណាមចូលរួមពិធីបុណ្យអាហារតាមដងវិថីធំផុតរបស់សាធារណរដ្ឋឆែក


(VOVworld)-ម្ហូបពិសេសរាប់រយមុខរបស់ប្រទេសចំនួន៣០លើពិភពលោកក្នុង
នោះមានវៀតណាម​ផងត្រូវបានឧទ្ទេសនាមជាមួយប្រជាជនឆែកនិងភ្ញៀវអន្តរ
ជាតិ នៅក្នុងពិធីបុណ្យអាហារតាមដងវិថីធំបំផុតរបស់សាធារណរដ្ឋឆែកដែលបាន ប្រព្រឹត្តទៅនាថ្ងៃទី១៦មេសានៅក្រុង Praha។  គណៈប្រតិភូវៀតណាមចូលរួម ពិធីបុណ្យនេះដោយបានឧទ្ទេសនាមអំពីមុខម្ហូបប្រពៃណីដូចជា នុំបញ្ចុក  Pho, Nem
ឬ បង្អែមច្រើនប្រភេទ។​តាមលោកស្រី Monika Kanakova តំណាងគណៈ ចាត់តាំងថា មានមនុស្សជាង១ម៉ឺននាក់បានចូលរួមព្រឹត្តិការណ៍នេះ។ លោកស្រី Kanakova បាន
ឲ្យដឹងថា៖

“ខ្ញុំធ្លាប់ហូបម្ហូបវៀតណាមហើយខ្ញុំចូលចិត្តណាស់។ យើងខ្ញុំគ្រោងនឹងរៀបចំ ពី១០ដល់១៥កន្លែងសម្រាប់ឧទ្ទេសនាមមុខម្ហូបវៀតណាមនៅក្នុងពិធីបុណ្យឆ្នាំ
ក្រោយ។ ប្រជាជនឆែកបានស្គាល់ម្ហូបវៀតណាមមួយចំនួនហើយ និងពួកគេចង់ បរិភោគមុខម្ហូបវៀតណាមឲ្យបានច្រើនថែមទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ