វៀតណាមចូលរួមមហោស្រពខ្សែភាពយន្តរំលឹកទិវាFrancophoneនៅអូស្ត្រាលី

វៀតណាមចូលរួមមហោស្រពខ្សែភាពយន្តរំលឹកទិវាFrancophoneនៅអូស្ត្រាលី - ảnh 1
ទិដ្ឋភាពនៃមហោស្រពខ្សែភាពយន្តFrancophoneលើកទី២៥
 (រូបថតៈ Quang Minh/Vietnam+)


(VOVworld)-នាយប់ថ្ងៃទី២០មិនា ស្ថានទូតបារាំងប្រចាំនៅអូស្ត្រាលីនិងអគ្គកុងស៊ុល
មួយចំនួនចំណុះសហគមន៍Francophoneនៅទីក្រុង Sydney បានរៀបចំពិធីឧទ្ទេសនាម
មហោស្រពភាពយន្តសំដៅរំលឹកខួបលើកទី២៥នៃទិវាFrancophone ឆ្នាំ២០១៤។ អគ្គកុងស៊ុលវៀតណាមប្រចាំនៅSydneyបានអញ្ជើញ ចូលរួមនិងឧបត្ថម្ភកម្មវិធីនេះ។

        មហោស្រពភាពយន្តFrancophoneនៅអូស្ត្រាលីមិនគ្រាន់តែជាមហោស្រព ភាពយន្តបរទេសធំបំផុតដែលបានរៀបចំនៅអូស្តា្រលីប៉ុណ្ណោះទេ ថែមទាំងជា មហោស្រពខ្សែភាពយន្តFrancophoneធំបំផុតទៀតផង។ នេះជាព្រឹត្តការណ៍ វប្បធម៌អូសបន្លាយរយៈពេលពីថ្ងៃទី៤មិនាដល់ថ្ងៃទី២៨មិនា ដោយប្រមូលផ្តុំនៅ បណ្តាទីក្រុងធំៗរបស់អូស្រ្តាលី។ តាមគំរោង មានវណ្ណៈកម្មពិសេសគ្រប់ប្រភេទ
ចំនួន៤០ នឹងដាក់បញ្ចាំងក្នុងមហោស្រពលើកនេះ។ បន្ទាប់នោះ ទស្សនិកជន​នឹងបានភ្លក់រសជាតិមុខម្ហូបជាច្រើនពោពេញទៅដោយអត្តសញ្ញាណរបស់ប្រទេស នានាក្នុងសហគមន៍Francophone ដូចជា Cha gio វៀតណាម ស្រាបារាំង ឬស្ក
សូកូលាស្វីសជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ