វៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយតុលាកាអាជ្ញាកណ្ដាលអចិន្ត្រៃយ៍ទីក្រុងឡាអេរ

វៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយតុលាកាអាជ្ញាកណ្ដាលអចិន្ត្រៃយ៍ទីក្រុងឡាអេរ - ảnh 1
វៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយតុលាកាអាជ្ញាកណ្ដាលអចិន្ត្រៃយ៍
ទីក្រុងឡាអេរ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២៣ មិថុនា តាងនាមរដ្ឋាភិបាលវៀតណាម អនុរដ្ឋមន្ត្រីការ
បរទេសវៀតណាម លោក Ho Xuan Son បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្រទេសម្ចាស់ផ្ទះនិងលិខិតផ្លាស់ប្តូរអំពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលវៀត
ណាម និងអគ្គលេខាធិការនៃតុលាកាអាជ្ញាកណ្ដាលអចិន្ត្រៃយ៍ទីក្រុងឡាអេរ
(PCA) លោក Hugo Hans Siblesz នៅទីក្រុងហាណូយ (វៀតណាម)។ ដោយមាន
ការចុះហត្ថលេខា លើឯកសារពោលខាងលើ វៀតណាមទទួលស្គាល់ជាផ្លូវការ
PCA មានឋានៈគតិយុត្តចាំបាច់ដើម្បីដំណើរការសកម្មភាពដោះស្រាយបណ្ដា
ជំលោះអន្តរជាតិតាមរយៈតុលាការអាជ្ញាកណ្ដាល។ វៀតណាមនឹងទទួលបាន
ការជួយឧបត្ថម្ភរបស់ PCA ក្នុងការ បណ្ដុះបណ្តាលកម្មាភិបាលយុត្តាធិការ។ PCA
ក៏នឹងផ្តល់ព័ត៌មានរួម ឬ ការពិគ្រោះយោបល់ខាងបែបបទចំណុះដំណើរការអាជ្ញា
កណ្ដាលអន្តរជាតិសំរាប់រដ្ឋាភិបាលវៀត ណាម។ នាថ្ងៃដ៏ដែល រដ្ឋមន្ត្រីការបរទេស
វៀតណាម លោក Pham Binh Minh ក៏បាន ទទួលជួបសន្ទនាជាមួយលោក Hugo
Hans Siblesz ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ