វៀតណាមជាគំរូមួយអំពីជោគជ័យនៃការអភិវឌ្ឍន៍
![វៀតណាមជាគំរូមួយអំពីជោគជ័យនៃការអភិវឌ្ឍន៍ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_02_24/tan_sang_wb_hohc.jpg) |
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបសន្ទនាជាមួយនាយកធនាគារពិភពលោក (WB) Jim Yong Kim |
(VOV)_នារសៀលថ្ងៃទី២៣ កុម្ភះ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានជួបសន្ទនាជាមួយនាយកធនាគារពិភពលោក (WB)
Jim Yong Kim ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។ ប្រធានរដ្ឋវៀត
ណាមមានគោលបំណងថា៖ នាពេលខាងមុខនេះ WB បន្តរួមដំណើរជាមួយវៀត
ណាម ទៅលើផ្លូវអភិវឌ្ឍន៍រួមចំណែកនាំវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្ម
មានចំណូលមធ្យមខ្ពស់នាឆ្នាំ ២០៣៥។ នាយកធនាគារពិភពលោក (WB) Jim
Yong Kimបានវាយតំលៃខ្ពស់ចំពោះវៀតណាម ជាប្រទេសមួយក្នុងចំណោមប្រ
ទេសឈានទៅមុខ ក្នុងការងារកាត់បន្ថយភាពក្រីក្រ ក្នុងដំណាក់កាលកន្លងទៅ
និងអះអាងថា៖លោកនិងធនាគារពិភពលោក នឹងជួយឧបត្ថម្ភវៀតណាម សម្រេច
គោលដៅកាត់បន្ថយភាពក្រីក្រ ដោយគំរោងការណ៍សហប្រតិបត្តិការពិសេស៕