វៀតណាមជាដៃគូជាទីទុកចិត្តរបស់អង្គការយូណេស្កូ
(VOVWORLD) - នារសៀលថ្ងៃទី ១៩ ឧសភា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Lazare Eloundou Assomo នាយកមជ្ឈមណ្ឌលបេតិក ភណ្ឌពិភពលោកនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះបំពាក់ដោយបេសកកម្មនិងអត្ថន័យសំខាន់ ហើយរីករាយចំពោះលទ្ធផលជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការ លើកទី៣ រវាងវៀតណាម និងអង្គការយូណេស្កូ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី លោក Bui Thanh Son បានប្រគល់ជូនលោក Lazare Eloundou Assomo នាយកមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO គ្រឿងឥស្សរិយយស “ដើម្បីបុព្វហេតុការទូតវៀតណាម” (រូបថត៖ qdnd.vn) |
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើលទ្ធផលជាក់ស្តែងដែលសម្រេចបានក្នុងជំនួបរវាងអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោកតូ ឡឹម និងអគ្គនាយកយូណេស្កូ លោក Audrey Azoulay ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅ អង្គការយូណេស្កូ ក្នុងខែតុលា ឆ្នាំ២០២៤ រួមចំណែកលើកកំពស់ទំនាក់ទំនងភាពជាដៃគូទ្វេភាគី។ ក្នុងដំណើរទស្សនកិច្ចនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្តអនុសញ្ញារបស់អង្គការយូណេស្កូ ក៏ដូចជាចែករំលែកស្មារតីធ្វើឱ្យវប្បធម៌ក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាពរបស់ប្រទេសជាតិ។
រីឯខ្លួនវិញ លោក Lazare Eloundou Assomo បានអះអាងថា វៀតណាមជាដៃគូដែលអាចទុកចិត្តបាន តែងតែទទួលយក និងអនុវត្តយ៉ាងយកចិត្តទុកដាក់នូវអនុសាសន៍ប្រកបដោយវិជ្ជាជីវៈរបស់អង្គការយូណេស្កូ។ លោកបានអះអាងថា មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនឹងអមដំណើរ និងគាំទ្រវៀតណាមក្នុងការងារអភិរក្ស និងផ្សព្វផ្សាយបេតិកភណ្ឌពិភព លោក ព្រមទាំងប្តេជ្ញាបន្តណែនាំ និងគាំទ្រការគ្រប់គ្រង អភិរក្ស និងផ្សព្វផ្សាយតំបន់បេតិកភណ្ឌពិភពលោកចំនួន ៨ របស់វៀតណាម រួមមាន បរមរាជវាំងថាំងឡុង ឈូងសមុទ្រ Ha Long - ប្រជុំកោះ Cat Ba ជាដើម។
ក្នុងឱកាសនេះ ក្នុងនាមក្រសួងការបរទេស ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី លោក Bui Thanh Son បានគោរពប្រគល់ជូនលោក Lazare នូវមេដាយ “ដើម្បីបុព្វហេតុការទូតវៀតណាម” ដោយទទួលស្គាល់នូវការរួមចំណែកដ៏ឆ្នើមរបស់លោកក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌវៀត ណាម និងការជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងយូណេស្កូ។
នាថ្ងៃដដែល អនុរដ្ឋមន្ត្រីការបរទេសអចិន្ត្រៃយ៍ ប្រធានគណៈកម្មការជាតិវៀតណាមទទួលបន្ទុកអង្គការយូណេស្កូ លោក Nguyen Minh Vu បានទទួលជួបនិងធ្វើការជាមួយលោក Lazare Eloundou Assomo ដើម្បីជំរុញការតម្រង់ទិសកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងវៀតណាមនិងអង្គការយូណេស្កូ៕