វៀតណាមជាដៃគូដ៏សំខាន់ក្នុងយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការលើវិស័យ សុខាភិបាលអាស៊ីរបស់ជប៉ុន

(VOVWORLD) - នាថ្ងៃទី៧ ខែមីនា រដ្ឋាភិបាលជប៉ុនបានប្រារព្ធសិក្ខាសាលាអំពី គំនិតផ្តួចផ្តើម សុខាភិបាលអាស៊ីលើកទី ២នៅរដ្ឋធានី ដោយមានគោលដៅបង្កើនកិច្ច សហប្រតិបត្តិការទ្វេភាគី និង សហការគ្នាក្នុងការអនុវត្តគម្រោងនិងសកម្មភាព នៃសហគ្រាសនានា ដើម្បីដោះស្រាយនូវបញ្ហាប្រឈមដែលបណ្តាលពី ស្ថានភាពចំនួនប្រជាជនមានវ័យចំណាស់មានការកើនឡើងច្រើននៅក្នុងតំបន់អាស៊ីក៏ដូចជា រួមវិភាគទានក្នុងគោលដៅអភិវឌ្ឍន៍នូវកម្មវិធីថែរក្សាសុខភាពសកលលោកប្រកបដោយ ចីរភាព (UHC)។
វៀតណាមជាដៃគូដ៏សំខាន់ក្នុងយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការលើវិស័យ សុខាភិបាលអាស៊ីរបស់ជប៉ុន - ảnh 1វៀតណាមជាដៃគូដ៏សំខាន់ក្នុងយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការលើវិស័យ សុខាភិបាលអាស៊ីរបស់ជប៉ុន 


ក្នុងសិក្ខាសាលានេះ លោក Tran Ngoc Phuc ប្រធានសមាគមជនជាតិ វៀតណាមនៅជប៉ុន បានជឿជាក់ថា សមាគមជនជាតិវៀតណាមនៅជប៉ុន នឹងដើរតួនាទីយ៉ាងសកម្មក្នុងការផ្តល់យោបល់ពិគ្រោះជាលំអិតដែលទាក់ទិន នឹងការថែរក្សាសុខភាពរវាងជប៉ុន និងវៀតណាម ក៏ដូចជាជួយឧបត្ថម្ភគាំទ្រ ដល់ជនណាដែលកំពុងបង្កើតសេវាកម្មថែរក្សាសុខភាពសំរាប់អ្នកមានវ័យចំណាស់។

សូមបញ្ជាក់ដែរថា ក្នុងក្របខ័ណ្ឌនៃកម្មវិធីគំនិតផ្តួចផ្តើមសុខាភិបាលអាស៊ី វៀតណាមបានចាត់ទុកថាជាប្រទេសមួយដែលមានសក្តានុភាពធំធេងក្នុងកិច្ចសហប្រតិបត្តិការជាមួយជប៉ុនលើវិស័យថែរក្សាសុខភាព។ នេះក៏ជាមូលដ្ឋាន សំរាប់ ការបង្កើតគណៈកម្មាធិការវៀតណាមអំពីគំនិតផ្តួចផ្តើមនៃ សុខភាព អាស៊ីផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ