វៀតណាមជាទីផ្សារត្រូវបានផ្ដល់អាទិភាពចម្បងរបស់ជប៉ុន

វៀតណាមជាទីផ្សារត្រូវបានផ្ដល់អាទិភាពចម្បងរបស់ជប៉ុន - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung​ (ខាងស្ដាំ)ទទួលជួបសន្ទនាជាមួយអភិបាល
ខេត្ត Saitama លោក Ueda Kiyoshi (រូបថត៖VGP)

(VOVworld) - នារសៀលថ្ងៃទី២៦ តុលា​ នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត
ណាមលោក Nguyen Tan Dung បានអញ្ជើញទទួលជួបសន្ទនាជាមួយអភិបាលខេត្ត
Saitama របស់ជប៉ុនលោក Ueda Kiyoshi ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចនៅ
វៀតណាម។ថ្លែងមតិនៅទីនេះ លោក Nguyen Tan Dung បាន អះអាងថា គោល
នយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមនោះគឺខំប្រឹង ប្រែងអស់ពីកម្លាំង
កាយចិត្តដើម្បីរួមជាមួយជប៉ុនបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពថែមទៀតនូវ
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍
និងវឌ្ឍនភាពរួមនៃទាំងវៀតណាមនិងជប៉ុន។លោកNguyen Tan Dung មានគោល
បំណងថា អង្គភាពអាជីវកម្មនៃខេត្ត Saitama បន្តជំរុញ ខ្លាំងថែមទៀតសកម្មភាព
សហប្រតិបតិ្តការ វិនិយោគនៅតំបន់នានារបស់វៀត ណាម។រីឯខ្លួនវិញ លោក
Ueda Kiyoshi បានឲ្យដឹងថា អង្គភាពអាជីវកម្មជប៉ុន យកចិត្តទុកដាក់ពិសេសដល់
ទីផ្សារវៀតណាម ហើយចាត់ទុកវៀតណាមជាទី ផ្សារមួយក្នុងចំណោមទីផ្សារសំ
ខាន់បំផុតក្នុងយុទ្ធសាស្រ្តសហប្រតិបតិ្តការវិនិ យោគនៅឯបរទេស ជាពិសេសលើ
វិស័យមានឧត្តមភាពដូចជាផលិតគ្រឿង បន្លាស់រថយន្ត គ្រឿងបន្លាស់អេឡិច
ត្រូនិក កែច្នៃស្បៀងអាហារជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ