វៀតណាមជាទីផ្សារធានារាប់រងពោរពេញទៅដោយសក្តានុភាព

          

វៀតណាមជាទីផ្សារធានារាប់រងពោរពេញទៅដោយសក្តានុភាព - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាម លោកVu VanNinhទទួលជួបសន្ទនាជាមួយលោក Peter Hancockអនុប្រធានសម្ព័ន្ឋក្រុមហ៊ុនអន្តរជាតិAIG(រូថតVOV)

Vovworld-ព្រឹកថ្ងៃទី១៧កញ្ញា ថ្លែងមតិនៅពិធីទទួលជួបសន្ទនាជាមួយលោក
PeterHancockអនុប្រធានសម្ព័ន្ឋក្រុមហ៊ុនអន្តរជាតិAIGដែលកំពុងបំពេញទេស្សនកិច្ច
ការងារនៅវៀតណាម   ឧបនាយករដ្ឋមន្រ្តីវៀតណាម លោកVu VanNinhបានវាយតំលៃ
ខ្ពស់ចំពោះការខំប្រឹងប្រែងឆ្លងកាត់លើវិបត្តិហិរញ្ញវត្ថុនៃAIGនាពេលកន្លងទៅ។ជាពិសេស
គឺជោគជ័យដែលទទួលបានក្នុងដំណើរការភាគហ៊ុនបនីយកម្មបក្រុមហ៊ុននានា។នេះជា
បទពិសោធន៍សំរាប់វៀតណាមរៀនសូត្រក្នុងដំណើរការរៀបចំរចនាសម្ព័ន្ឋនៃខឿនសេដ្ឋ
កិច្ចឡើងវិញ។លោកVu VanNinhបានស្នើរអោយAIGចែករំលែកបទពិសោធន៍និងការ
វិនិយោគអាជីវកម្មចូលមកទីផ្សារធានារាប់រងវៀតណាម។ទន្ទឹមនឹងនោះAIGអាចចូលរួម
ឬអំពាវនាវសម្ព័ន្ឋក្រុ​មហ៊ុនហិរញ្ញវត្ថុនានាវិនិយោគចូលមកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ
នៅវៀតណាមទៀតផង។
លោក Peter Hancock អោយដឹងថា៖នាពេលខាងមុខ​​   AIGនឹងបង្កើនការវិនិយោគចូលក្នុង
ទីផ្សារធានារាប់រង និងខឿនសេដ្ឋកិច្ចនៅវៀតណាមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ